Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន Suzuki ចុះកិច្ចព្រមព្រៀងជាមួយ SkyDrive ផលិត "រថយន្តហោះ"

Media LNN | Jun 20, 2023
ក្រុមហ៊ុន Suzuki ចុះកិច្ចព្រមព្រៀងជាមួយ SkyDrive ផលិត "រថយន្តហោះ"
Clinic narith

 

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Suzuki Motor Corp (7269.T) បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយ SkyDrive Inc ដើម្បីបង្កើត “រថយន្តហោះ” ។ នេះបើតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មានរ៉យទ័រថ្ងៃអង្គារទី ២០ ខែមិថុនា ឆ្នាំ២០២៣។0a3b05d9751d289d63469106608eb42a-234

 

ក្រុមហ៊ុន Suzuki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុននឹងប្រើប្រាស់រោងចក្រ Suzuki Group នៅកណ្តាលប្រទេសជប៉ុន ដើម្បីសម្រាប់ទុកធ្វើរថយន្តហោះចុះចត និងចុះចតបញ្ឈរ (eVTOL) ដោយអាចនឹងចាប់ផ្តើមផលិតនៅប្រហែលនិទាឃរដូវឆ្នាំក្រោយតែម្តង។ ក្រុមហ៊ុនផលិតរថយន្តបាននិយាយថា SkyDrive នឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងទាំងស្រុងដើម្បីធ្វើយន្តហោះ ហើយក្រុមហ៊ុន Suzuki នឹងជួយរៀបចំសម្រាប់ការផលិត រួមទាំងការធានានូវគុណភាពផងដែរ។7e684d8e-35ac-4ab9-a215-306a89c83400-68

 

មានទីស្នាក់ការកណ្តាលនៅទីក្រុងតូយ៉ូតានៅភាគកណ្តាលប្រទេសជប៉ុន SkyDrive មានភាគហ៊ុនក្នុងដៃនូវពាណិជ្ជកម្ម Itochu Corp (8001.T) ភាគហ៊ុននៅក្រុមហ៊ុនបច្ចេកវិទ្យា NEC Corp (6701.T) និងនៅក្រុមហ៊ុនថាមពល Eneos Holdings Inc (5020.T) ក្នុងចំណោមម្ចាស់ភាគហ៊ុនសំខាន់ៗរបស់ខ្លួន។ SkyDrive និង Suzuki បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​កាល​ពី​ខែ​មីនា​ឆ្នាំ​មុន ដើម្បី​សហការ​ក្នុង​ការ​ស្រាវ​ជ្រាវ ការ​អភិវឌ្ឍ និង​ទីផ្សារ​រថយន្ត​ហោះ៕

71e40801946a758b5ec25903276459a3-27