កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram នឹងបន្ថែមមុខងាថ្មីនៅដើមខែកក្កដា គឺអ្នកប្រើប្រាស់អាច Add Story ដូចគ្នាទៅនឹង Facebook ដែរ ខណៈសុពលភាពវិញ អ្នកប្រើប្រាស់អាចកំណត់បានដោយខ្លួនឯងដែលមានរយៈពេលពី ៦ ម៉ោងទៅដល់ ២ ថ្ងៃ ។នាយកប្រតិបត្តិ Telegram លោក Pavel Durov បញ្ជាក់ថា “ចំពោះមុខងារ Story នៅលើ Telegram អ្នកប្រើប្រាស់អាចកំណត់អ្នកដែលអាចមានសិទ្ធចូលមើល និងបិទមិនឲ្យអ្នកនៅក្នុង Contact របស់យើងមើលឃើញ ហើយមុខងារថ្មីនេះក៏អាច Tag friends ក៏ដូជាសរសេរ Caption ផ្សេងៗ ជារួមទៅ គឺមានលក្ខណៈដូចជា Facebook ផងដែរ” ។
ប៉ុន្តែអ្វីដែលកាន់តែពិសេសខុសពីកម្មវិធី Story របស់ Facebook នោះគឺរយៈពេលកំណត់ ។ Telegram អាចឲ្យអ្នកប្រើប្រាស់កំណត់ពេលចូលមើលបានចាប់ពី ៦ ម៉ោង, ១២ ម៉ោង, ២៤ ម៉ោង និងដល់ ៤៨ ម៉ោង ឬអាចរក្សា Story ជាអចិន្ត្រៃយ៍តែម្ដងនៅលើ Profile របស់អ្នក ពោលក៏ស្រដៀងនឹង Instagram ផងដែរ ។ជាចុងក្រោយលោកនាយកប្រតិបត្តិ Durov ជឿជាក់ថា លក្ខណៈពិសេសនេះ នឹងបង្ហាញពីយុគសម័យថ្មីនៅលើ Telegram ហើយនាពេលអនាគត បណ្ដាញសង្គមមួយនេះនឹងអាចប្រែក្លាយទៅជាវេទិកាកាន់តែពេញនិយមខ្លាំងជាងពេលបច្ចុប្បន្ន ៕