Alynana Media Cambodia
Icon Collap
clinic narit

នាយករដ្ឋមន្ត្រីថៃ បានជិះឡាន Tesla ទៅកន្លែងធ្វើការ និងពោលពាក្យបែបនេះ ដើម្បីទាក់ចិត្តក្រុមហ៊ុនមកវិនិយោគក្នុងប្រទេសខ្លួន

Media LNN | Oct 17, 2023
នាយករដ្ឋមន្ត្រីថៃ បានជិះឡាន Tesla ទៅកន្លែងធ្វើការ និងពោលពាក្យបែបនេះ ដើម្បីទាក់ចិត្តក្រុមហ៊ុនមកវិនិយោគក្នុងប្រទេសខ្លួន
Clinic narith

នាយករដ្ឋមន្ត្រីថៃ បានជិះឡាន Tesla ទៅកន្លែងធ្វើការ និងពោលពាក្យសរសើរមិនដាច់ពីមាត់ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកនេះឱ្យមកបង្កើតរោងចក្រក្នុងប្រទេសរបស់ខ្លួនឆាប់ៗ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន The Nation Thailand នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
Z

លោក Srettha Thavisin ត្រូវបានគេប្រទះឃើញចុះពីរថយន្ត Tesla Model Y នៅឯទីស្នាក់ការប៉ូលីសភូមិន្ទថៃ កាលពីព្រឹកថ្ងៃចន្ទ មុនពេលលោកធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាលដើម្បីធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍។

ឆ្លៀតក្នុងឱកាសនោះ លោក Srettha Thavisin បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «លោកបានខ្ចីរថយន្តរបស់ភរិយា ព្រោះតែចង់ឈ្នះបេះដូង Tesla នៅពេលលោកទៅនិយាយជាមួយក្រុមហ៊ុននៅខែក្រោយ»។ លើសពីនេះ លោកក៏បានពោលពាក្យសរសើររថយន្ត Tesla ថាក្រៅពីគ្មាន​ការ​បំភាយ​ឧស្ម័នពុល វាក៏មានភាពងាយស្រួលប្រើប្រាស់ និងពិតជាស័ក្តិសមសម្រាប់ប្រជាជនថៃ។
Zzz

ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងរៀបចំផែនការផ្សព្វផ្សាយប្រទេសថៃជាមជ្ឈមណ្ឌល EV (ឡានអគ្គិសនី) នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយលោកបានបន្ថែមថា ប្រធានបទនេះនឹងក្លាយជាផ្នែកនៃរបៀបវារៈក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងថែមទៀតផង៕
Tesla whistleblowers filed complaint to SEC in 2021: What it said