Alynana Media Cambodia
Icon Collap
clinic narit

តើមានកត្តាអ្វីជំរុញឱ្យតម្លៃភាគហ៊ុនរបស់ Tesla បានហក់ឡើងខ្ពស់បំផុតរហូតដល់២២%?

Media LNN | Oct 28, 2024
តើមានកត្តាអ្វីជំរុញឱ្យតម្លៃភាគហ៊ុនរបស់ Tesla បានហក់ឡើងខ្ពស់បំផុតរហូតដល់២២%?
Clinic narith

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តថេស្លា (Tesla) បានកើនឡើង២២% ឈានដល់ជាង២២៦០ដុល្លារក្នុងមួយហ៊ុន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុននេះបានរាយការណ៍ពីប្រាក់ចំណូលរបស់ខ្លួនមានភាពល្អប្រសើរជាងការរំពឹងទុកកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។

ក្រុមហ៊ុនផលិតរថយន្ត Tesla របស់មហាសេដ្ឋីអាម៉េរិក អេឡិន ម៉ាស បានអះអាងថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើង២២% ឈានដល់២៦០.៤៨ដុល្លារក្នុងមួយហ៊ុន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដែលជាតម្លៃខ្ពស់បំផុតសម្រាប់ភាគហ៊ុនរបស់ក្រុមហ៊ុនអាម៉េរិកមួយនេះចាប់តាំងពីឆ្នាំ២០១៣ មក។ នៅមុននេះមួយថ្ងៃ ក្រុមហ៊ុនថេស្លា ក៏បានរាយការណ៍ពីការទទួលបានប្រាក់ចំណូលរហូតដល់ជាង២៥ពាន់លានដុល្លារនៅឆ្នាំនេះ ដោយបានកើនឡើង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុន JPMorgan បានគូសបញ្ជាក់ថា ការបង្ហាញប្រាក់ចំណូលដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានជំរុញឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ថែស្លា ហក់ឡើងខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ ក្រោយអ្នកវិនិយោគមើលឃើញពីភាពវិជ្ជមានមួយនេះ។

ប្រាក់ចំណូលរបស់ក្រុមហ៊ុនថេស្លានេះ ក៏ទទួលបានពីការជំរុញនៃកម្មវិធី FSD ដែលជាប្រព័ន្ធគ្រប់គ្រងការបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុននេះ។ ប្រធានមន្ត្រីហិរញ្ញវត្ថុនៅក្រុមហ៊ុនថេស្លា លោក វ៉េបហាវ តាណេចា (Vaibhav Taneja) បាននិយាយថា ប្រព័ន្ធ FSD បានរួមចំណែកដល់ប្រាក់ចំណូលនេះចំនួន៣២៦លានដុល្លារនៅក្នុងត្រីមាសទី៣នេះ បន្ទាប់ពីក្រុមហ៊ុនថេស្លាបានដាក់ឱ្យដំណើរការកម្មវិធីនេះជាមួយ Cybertruck៕