Alynana Media Cambodia
Icon Collap
clinic narit

Tesla អាចចាយលុយច្រើនជាងឆ្នាំទៅ ដើម្បីប្រកួតប្រជែងទីផ្សារថយន្តអន្តរជាតិ

Media LNN | Apr 25, 2023
Tesla អាចចាយលុយច្រើនជាងឆ្នាំទៅ ដើម្បីប្រកួតប្រជែងទីផ្សារថយន្តអន្តរជាតិ
Clinic narith

​ក្រុមហ៊ុន Tesla Inc បានបង្កើនកញ្ចប់ថវិកា​សម្រាប់ចំណាយនាឆ្នាំ ២០២៣ ដើម្បីអាច​ប្រកួតប្រជែង​លើ​ទីផ្សារ​រថយន្ត ក៏ដូចជា​បង្កើនទិន្នផលផលិត​របស់ខ្លួន​ឲ្យកាន់តែច្រើន ដ្បិត​រថយន្ត​អគ្គិសនី​កំពុង​មាន​ទីផ្សារ​ខ្លាំង។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ​ក្រុមហ៊ុនរបស់ Elon Musk រំពឹងចាយលុយចន្លោះ​ពី ៧ ទៅ ៩ពាន់លានដុល្លារ​នាឆ្នាំនេះ ខណៈកាលពីឆ្នាំទៅពួកគេចាយត្រឹម ៦ ដល់ ៨ពាន់លានដុល្លារ​ប៉ុណ្ណោះ។

ដោយឡែក ទំហំចំណាយចន្លោះពី ៧ ទៅ ៩ពាន់លានដុល្លារ​នេះទៀតសោត គឺនឹង​រំពឹង​រក្សា​លំនឹង​រហូតដល់ ២ឆ្នាំខាងមុខ​ផងដែរ។

សូមជម្រាបដែរថា ក្រុមហ៊ុនរថយន្តអគ្គិសនីមានបំផុតមួយនេះ កំពុង​សម្រុក​ផលិត​រថយន្ត​យ៉ាង​ចាស់ដៃ បន្ទាប់ពី​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​យកអត្រា​លក់​រថយន្ត​ជាអាទិភាព ជាងប្រាក់ចំណេញ ជាមួយ​ក្ដី​រំពឹង​របស់ Elon Musk ក្នុងការ​លក់​រថយន្ត​ឲ្យបាន ២០ លានគ្រឿង ត្រឹមឆ្នាំ ២០៣០។

បើសិនជាមហាសេដ្ឋីអាមេរិកសម្រេចបានក្ដីប្រាថ្នាមួយនេះ នោះ Tesla នឹងក្ដោបក្ដាប់​ទីផ្សាររថយន្ត​ទូទាំងពិភពលោក​ប្រមាណ ២០% និងធ្វើឲ្យ Tesla ក្លាយជា​ក្រុមហ៊ុន​រថយន្ត​ធំ​បំផុត​ប្រចាំប្រវត្តិសាស្ត្រ៕