ក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla Inc. បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងសាងសង់រោងចក្រ Megafactory ថ្មីមួយនៅទីក្រុងសៀងហៃ ដើម្បីផលិតនូវទីកន្លែងស្តុកថាមពលរបស់ក្រុមហ៊ុ Megapack ។
Tesla បាននិយាយនៅក្នុងពិធីចុះហត្ថលេខាលើគម្រោងនៅទីក្រុងសៀងហៃថា រោងចក្រថ្មីនេះគ្រោងនឹងចាប់ផ្តើមដំណើរការនៅត្រីមាសទី 3 នៃឆ្នាំ ហើយចាប់ផ្តើមផលិតនៅត្រីមាសទីពីរនៃឆ្នាំ 2024 ។
រោងចក្រថ្មីនេះដំបូងនឹងផលិតបាន 10,000 Megapack ជារៀងរាល់ឆ្នាំ ស្មើនឹងប្រហែល 40 GWh នៃការផ្ទុកថាមពល ហើយ ផលិតផលនឹងត្រូវបានលក់ទូទាំងពិភពលោក។