Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ហ៊ុនTesla ឡើងថ្លៃជាង១០% ខណធនាគារធំអាមេរិកថាផលិតផល១របស់Teslaមានទំហំទីផ្សារ៥០០ពាន់លានដុល្លារ

Media LNN | Sep 12, 2023
ហ៊ុនTesla ឡើងថ្លៃជាង១០% ខណធនាគារធំអាមេរិកថាផលិតផល១របស់Teslaមានទំហំទីផ្សារ៥០០ពាន់លានដុល្លារ
Clinic narith

កាលពីថ្ងៃម្សិលមិញនេះភាគហ៊ុនរបស់ក្រុមហ៊ុនផលិតឡានអគ្គិសនី Tesla បានហក់ឡើងយ៉ាងគំហុកពោលគឺឡើងថ្លៃជាង១០% បន្ទាប់ពីធនាគារ Morgan Stanley ដែលជាធនាគារដ៏ធំរបស់អាមេរិកបានព្យាករថាផលិតផលរបស់ Tesla គឺ Dojo Supercomputer របស់ក្រុមហ៊ុននឹងមានទំហំទីផ្សារប្រមាណ៥០០ពាន់លានដុល្លារ។

គិតត្រឹមពេលនេះភាគហ៊ុនរបស់ Tesla បានឡើងដល់ ២៧៣.៥៨ដុល្លារក្នុងមួយហ៊ុន ហើយហ៊ុនរបស់ក្រុមហ៊ុននេះឡើងថ្លៃបន្ទាប់ពីអ្នកវិភាគរបស់ធនាគារ Morgan Stanley គឺលោក Adam Jonas បានព្យាករថា Dojo Supercomputer របស់Tesla អាចបង្កើនតម្លៃទីផ្សារប្រមាណ៥០០ពាន់លានដុល្លារ។

លោក Adam Jonas បានលើកឡើងថា Dojo Supercomputer គឺជារបស់ថ្មីមួយដែលក្រុមហ៊ុន Tesla ទើបតែគាស់ចេញឲ្យក្លាយជាប្រភពចំណូលថ្មីតាមរយៈការសម្របនឹងទៅបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិនិងសេវាកម្ម Software ថ្មី។

លោកបានប្រៀបធៀបសក្ដានុពលនៃ Dojo ទៅនឹងសេវាកម្មវេបសាយរបស់ Amazon ដែលជួយឲ្យក្រុមហ៊ុន Amazon រកប្រាក់ចំណេញបានកាន់តែច្រើនរហូតធ្វើឲ្យក្រុមហ៊ុនេះក្លាយជាក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតនៅលើពិភពលោកដូចសព្វថ្ងៃនេះ។

បច្ចុប្បន្ននេះអ្នកវិនិយោគមួយចំនួនកំពុងតែមានចម្ងល់ថាតើក្រុមហ៊ុនTesla ជាក្រុមហ៊ុនផលិតរថយន្តឬជាក្រុមហ៊ុនបច្ចេកវិទ្យា តែបើយើងមើលមកជាក់ស្ដែង Software របស់ក្រុមហ៊ុននេះគឺជាសោមាសអាចធ្វើឲ្យក្រុមហ៊ុនរកចំណូលបានកាន់តែច្រើន។

គួរបញ្ជាក់ផងដែរថា Dojo របស់Tesla គឺជាប្រព័ន្ធកុំព្យូទ័រដែលត្រូវបានគេដាក់នៅមួយកន្លែង ហើយវាធ្វើការនៅក្រុមហ៊ុន Tesla ប្រហែល៥ឆ្នាំមកហើយ។ Dojo ត្រូវបានគេហ្វឹកហាត់ដើម្បីឲ្យវាជួយបំពេញកិច្ចការដែលស្មុគស្មាញដូចជាការងារជំនួយការប្រព័ន្ធបើកបរស្វ័យប្រវត្តិសម្រាប់ឡានបើកបរស្វ័យប្រវិត្តរបស់Tesla៕