Alynana Media Cambodia
Icon Collap
clinic narit

កាសែត The Cambodia Daily ចាញ់ក្ដីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាត្រូវបានក្រុមហ៊ុន Facebook សម្រេចលុបផេកចោលទាំងស្រុង

Media LNN | Jun 17, 2023
កាសែត The Cambodia Daily ចាញ់ក្ដីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាត្រូវបានក្រុមហ៊ុន Facebook សម្រេចលុបផេកចោលទាំងស្រុង
Clinic narith

កាលពីពេល​ថ្មីៗ​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សារព័ត៌មាន The Cambodia Daily ដែលមាន​ឈ្មោះថា «The Cambodia Daily Khmer» និង​មាន​អ្នក Follow ចំនួន ១​លាន​កន្លះ​នោះ ត្រូវបាន​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​លប់ចោល​ហើយ ក្រោយពី​មានការ​ប្តឹងតវ៉ា​ពី​សំណាក់​អ្នកឧកញ៉ា ឡេង ណា​វា​ត្រា ទៅកាន់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ក្រោយពី​សារព័ត៌មាន​មួយ​នេះ​បាន​បង្ហោះ​ព័ត៌មាន​បំ​ផ្លៃ បំផ្លើស ប្រាសចាក​ពី​ការពិត​ម្តង​ហើយ​ម្តងទៀត​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​របស់លោក​។​

ពាក់ព័ន្ធ​នឹង​ករណីនេះ អ្នកឧកញ៉ា ឡេង ណា​វា​ត្រា បានធ្វើការ​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​ផេ​ក​ហ្វេ​ស​ប៊ុ​ក The cambodia daily khmer មាន​អ្នក​ហ្វូ​ឡូ 1.5 លាន​នាក់ ត្រូវ​ចាក​ចេញពី​ពិភពលោក​ហើយ បន្ទាប់ពី​ចាញ់​បណ្ដឹង​នៅក្នុង facebook ខ្ញុំ​ជាច្រើន​ករណី​។ អ្នក​បានទទួល​បាបកម្ម​បណ្ដើរៗ​ហើយ ដោយ​ការប្រើ​អំណាច​សារព័ត៌មាន បំផ្លាញ​សន្តិភាព​ចោទ​ថ្នាក់ដឹកនាំ​ទាំង​បំពាន និង​តាម​សម្លាប់​សេដ្ឋកិច្ច និង​អាយុជីវិត ជីវភាព​អង្គភាព​ខ្ញុំ ដែល​ទទួលផល​ទាំង​ផ្ទាល់​និង​ទាំង​ប្រយោល​រាប់សែន​នាក់ ដូច្នេះ​អំពើអាក្រក់​ទាំងនេះ គឺជា​បាប​កម្មបាន​ធ្លាក់​ទៅ​អស់លោក​បណ្ដើរៗ​ហើយ​។ បើសិនជា​អស់លោក​ចង់បាន ផេ​ក​នោះមក​វិញ យើង​អាច​តតាំង​គ្នា នៅ​តុលាការអន្តរជាតិ​ក៏បាន ខ្ញុំកំដរ​ជានិច្ច ខ្ញុំ​ជឿ​លើ​ភាពត្រឹមត្រូវ​របស់ខ្ញុំ ឬក៏​ស្នើ​មក​អង្គភាព​ខ្ញុំ ខ្ញុំ​នឹង​ប្រជុំ​ពិចារណា តែ​ក៏​មិន​ប្រាកដថា​អង្គភាព​ខ្ញុំ​ព្រម​នោះទេ ឬក៏​លោក​អាច​ពឹងពាក់​បរទេស​តាម​ទម្លាប់​លោក​ដដែល​ចុះ​។

ខ្ញុំ​ប្រាប់​ហើយ​ថា​ចប់​ស៊ី​ហ្គេម​ខ្ញុំ​ឲ្យ​ស្ពៃ​។ ឡេង ណា​វ៉ា​ត្រា បាន​ប្រាប់​ហើយ បើ​វាយ ឡេង ណា​វ៉ា​ត្រា ត្រូវ​វាយ​អោយ​ដួល បើ​វាយ​មិន​ដួល​ឡេង ណា​វ៉ា​ត្រា នឹង​តដៃ​វិញ​»​។​​គួរ​រំលឹក​ផងដែរ​ថា ជានិច្ច​ជា​កាល សារព័ត៌មាន The Cambodia Daily ដែលមាន​មូលដ្ឋាន​នៅ​បរទេសមួយ​នេះ តែងតែ​ធ្វើការ​បង្ហោះ​នូវ​ព័ត៌មាន​មិន​ពិត បំ​ផ្លៃ និង​បំផ្លើស ក្នុង​ចេតនា​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​មន្ត្រី​រាជរដ្ឋាភិបាល និង​បុគ្គល​ផ្សេងៗ​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយនឹង​រាជរដ្ឋាភិបាល​។ ដូចនេះ​ការលប់ចោល​នូវ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សារព័ត៌មាន​មួយ​នេះ​គឺជា​រឿង​ដ៏​គួរឱ្យ​សាទរ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​វា​ក៏​ជា​មេរៀន​មួយ​សម្រាប់​សារព័ត៌មាន​ដែល​បម្រើ​បរទេស​ដទៃទៀត ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ញុះញង់ បង្កើត​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដូចជា​សារព័ត៌មាន The Cambodia Daily នេះ​ផងដែរ​៕