Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានស្នើដល់ស្ថាបត្យករនិងវិស្វករទាំងអស់ត្រូវខិតខំអនុវត្តច្បាប់សំណង់

Admin Alynana | Mar 13, 2020
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានស្នើដល់ស្ថាបត្យករនិងវិស្វករទាំងអស់ត្រូវខិតខំអនុវត្តច្បាប់សំណង់
Clinic narith

 ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានស្នើដល់ស្ថាបត្យករនិងវិស្វករទាំងអស់ត្រូវខិតខំអនុវត្តច្បាប់សំណង់នេះអោយស្របតាមវិជ្ជាជីវះនិងក្រមសីលធម៌របស់គណះវិស្វករនិងគណះស្ថាបត្យករអោយបានសុក្រឹត្យពីព្រោះនាពេលអនាគតនឹងមានការអនុវត្តដ៏តឹងរ៉ឹងដែលជាទិសដៅក្នុងការផ្សព្វផ្សាយច្បាប់សំណង់នេះគឺនឹងមានការផ្សព្វផ្សាយទៅដល់បណ្តាក្រុមហ៊ុនប្រកបអាជីវកម្មលើវិស័យសំណង់ទាំងជាតិនិងអន្តរជាតិផងដែរ។

វគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ជូនអ្នកវិជ្ជាជីវះក្នុងវិស័យសំណង់លើកទី៣ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែកុម្ភះឆ្នាំ២០២០ រាជធានីភ្នំពេញ ក្រោអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងមានការចូលរួមពីគណះវិស្វករ គណះស្ថាបត្យករ និងវិស្វករស្ថាបត្យករសរុប៧២៥នាក់ ដែលបានចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ ក្នុងវគ្គផ្សព្វផ្សាយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានអោយដឹងថា ការដែលក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ជូនវិស្វករនិងស្ថាបត្យករជាលើកទី3នាពេលនេះគឺក្នុងគោលបំណងដើម្បីប្រមូលនូវធនធានមនុស្សដែលចាត់ទុកថាជាសក្តានុពលសំរាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលធនធាមនុស្សនេះគឺបាននឹងកំពុងបង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែកដល់កិច្ចអភិវឌ្ឍជាតិ។​​ ម្យ៉ាងទៀតក៏ចង់ប្រមូលបាននូវវិស្វករស្ថាបត្យករដែលជាអ្នកសិក្សាគំរោងប្លង់និងអ្នកប្រចាំការនៅតាមបណ្តាការដ្ឋានដើម្បីធ្វើជាឆ្អឹងខ្នងបង្អែកសំរាប់សង្គមជាតិ។

 

ជាមួយនេះក៏ចង់បង្កើតទំនាក់ទំនងអោយកាន់តែទូលំលាយបន្ថែមទៀតជាមួយនឹងវិស្វករនិងស្ថាបត្យករដទៃទៀតទាំងក្នុងនិងក្រៅប្រទេសនិងជាមួយបណ្តា ក្រុមហ៊ុនដើម្បីអោយអ្នកប្រកបវិជ្ជាជីវះក្នុងវិស័យសំណង់សិក្សាគំរោងប្លង់នេះ មានការងារធ្វើ ពីព្រោះពេលខ្លះពួកគាត់មានចំណេះដឹងវិជ្ជាជីវះហើយប៉ុន្តែមិនដឹងថាត្រូវទៅទំនាក់ទំនងនៅទីណាដោយនៅក្នុងសមត្ថកិច្ចដែលក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នេះយើងឃើញថាប្រសិនបើមានការប្រមូលផ្តុំគ្នាហើយដាក់ទៅជាលក្ខណ្ឌ័នោះនឹងអាចរកការងារអោយធនធានមនុស្សដែលយើងកំពុងមានស្រាប់បាននិងអាចដណ្តើមទីផ្សារបាន។

 

ឯកឧត្ដមបានបញ្ជាក់ថា ក្រោយពេលបញ្ចប់វគ្គផ្សព្វផ្សាយនេះ អ្នកប្រកបវិជ្ជាជីវះក្នុងវិស័យសំណង់ទាំងអស់ដែលបានចូលរួមនឹងទទួលបានការបញ្ជាក់អំពីការផ្តល់នូវអាជ្ញាបណ្ណប្រកបអាជីវកម្មសិក្សាគំរោងប្លង់ពីក្រសួងដើម្បីអោយគ្រប់តាមលក្ខណ្ឌ័ដែលក្រសួងបានរៀបចំ ជាពិសេសគឺច្បាប់ស្តីពីសំណង់។ ច្បាប់សំណង់នេះ ត្រូវបានក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សហការជាមួយក្រសួងដីធ្លីដឹកជញ្ជូននិងទេសចរណ៍របស់ប្រទេសជប៉ុនដោយមានមន្រ្តីជំនាញរបស់ក្រសួងទាំងពីររៀបចំតាក់តែងចងក្រងជាសេចក្តីព្រាងច្បាប់នេះ។ច្បាប់សំណង់នេះមានគោលបំណងដើម្បីធានាសុវត្ថិភាពក្នុងវិស័យសំណង់ សំណង់ត្រូវតែមានភាពរឹងមាំការពារផលប្រយោជន៍របស់ម្ចាស់សំណង់និងការពារផលប្រយោជន៍សាធារណះដែលចាត់ទុកថានេះជាចំណុចដ៏សំខាន់សំរាប់ការសាងសង់ទាំងអស់និងចង់អោយសំណង់នេះមានសោភ័ណភាពចូលរួមចំណែកក្នុងការអភិវឌ្ឍទីក្រុងទីប្រជុំជនប្រកបដោយសុវត្ថិភាពដែលមានន័យថារាល់សំណង់ទាំងអស់ត្រូវតែគោរពទៅតាមប្លង់គោលនិងផែនការប្រើប្រាស់ដីធ្លីរឺផែនការនគរូបនីយកម្មនៅតាមឃុំសង្កាត់ដោយមិនអោយសំណង់សង់លើដី សាធារណះរឺអូរបឹងរឺទីតាំងសាធារណះមួយចំនួនដែលទៅអនាគតនាំអោយខាតបង់ថវិការជាតិរឺពេលវេលាសំរាប់ដោះស្រាយផលប៉ះពាល់នោះឡើយដូច្នេះក្នុងចំណុចនេះក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានរៀបចំប្លង់រដ្ឋបាលនៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេសដើម្បីដកហេដ្ឋារចនាសម្ព័ន្ធចេញអោយអស់ដូច្នេះប្លង់ដែលបានរៀបចំហើយនេះគឺត្រូវមានការទទួលស្គាល់និងចុះហត្ថលេខាពីអាជ្ញាធរថ្នាក់ក្រោមជាតិហើយបញ្ជូនមកក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដើម្បីអោយការសាងសង់នោះមានភាពជាក់លាក់ហើយម្ចាស់សំណង់មានការនឹងនរចិត្តនិងមិនត្រូវបានរំខានដល់ការអភិវឌ្ឍផ្សេងៗទៀតហើយរាល់សំណង់នេះត្រូវសង់មិនអោយប៉ះពាល់ដល់កន្លែងដែលបានដកចេញដូចជាទីរមណីយដ្ឋានរឺក៏មូលដ្ឋានផ្សេងៗទៀតដែលចាត់ទុកថាជាទីកន្លែងវប្បធម៌រឺសំណង់វប្បធម៌នោះទេដែលទាំងអស់នេះគឺដើម្បីធានាអោយការអភិវឌ្ឍសំណង់មានចីរភាពនិងធានាដល់ភាពសុខដុមនៅក្នុងសង្គម។

 

ច្បាប់សំណង់នេះក៏មានគោលដៅក្នុងការរួមចំណែកលើកកំពស់ជំនឿជឿជាក់ដល់វិនិយោគិនក្នុងវិស័យអចលនទ្រព្យដែលមានន័យថាយើងអាចលក់អចលនទ្រព្យដែលយើងបានសាងសង់ហើយនិងផ្ទេរកម្មសិទ្ធដីធ្លីនិងអចលនទ្រព្យផ្សេងៗដែលធ្វើអោយប្រជាពលរដ្ឋមានភាពនឹងនរក្នុងការផ្ទេរកម្មសិទ្ធអចលនទ្រព្យរបស់ខ្លួនដោយស្របច្បាប់គ្មានការព្រួយបារម្ភ។ការរួមចំណែកក្នុងការគាំទ្រនេះក៏ចាត់ទុកថាជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងរួមចំណែកក្នុងការរកចំណូលបំពេញបន្ថែមសំរាប់ថវិកាជាតិក៏ដូចជាចំណូលបំពេញបន្ថែមសំរាប់ប្រជាពលរដ្ឋដែលនេះជាទុនរបស់ពួកគាត់ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីបានផ្តល់ជូនប្រជាពលរដ្ឋដែលដើមទុននេះគឺពួកគាត់បានគ្រប់គ្រងតាំងពីក្រោយថ្ងៃរំដោះឆ្នាំ1979រហូតមកទល់បច្ចុប្បន្ននេះអោយក្លាយជាអចលនទ្រព្យស្របច្បាប់ដែលអាចផ្ទេរកម្មសិទ្ធអចលនទ្រព្យនេះទៅអោយអ្នកដទៃរឺផ្ទេរទៅអោយសមាជិកក្នុងគ្រួសាររឺសាច់ញាតិបាន។ក្នុងការអនុវត្តច្បាប់ស្តីពីសំណង់នេះឯ.ឧឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបានសំណូមពរដល់អ្នកសិក្សាគំរោងប្លង់អោយផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណជាតិខ្មែរក្នុងគំរោងប្លង់សាងសង់និមួយៗទោះតិចរឺច្រើនក្តីដើម្បីរួមចំណែកថែរក្សាលើកកំពស់អត្តសញ្ញាណជាតិខ្មែរអោយកាន់តែល្អផូរផង់សំរាប់សង្គមជាតិបន្តដល់ជំនាន់ក្រោយៗទៀត។ ឯកឧត្តម បានស្នើដល់ស្ថាបត្យករនិងវិស្វករទាំងអស់ត្រូវខិតខំអនុវត្តច្បាប់សំណង់នេះអោយស្របតាមវិជ្ជាជីវះនិងក្រមសីលធម៌របស់គណះវិស្វករនិងគណះស្ថាបត្យករអោយបានសុក្រឹត្យពីព្រោះនាពេលអនាគតនឹងមានការអនុវត្តដ៏តឹងរ៉ឹងដែលជាទិសដៅក្នុងការផ្សព្វផ្សាយច្បាប់សំណង់នេះគឺនឹងមានការផ្សព្វផ្សាយទៅដល់បណ្តាក្រុមហ៊ុនប្រកបអាជីវកម្មលើវិស័យសំណង់ទាំងជាតិនិងអន្តរជាតិផងដែរ។