Alynana Media Cambodia
Icon Collap
clinic narit

TikTok បានប្រកាសពីភាពជាដៃគូរបស់ខ្លួនក្នុងនាមជាអ្នកឧបត្ថម្ភ ពិសេសដល់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២

Media LNN | May 03, 2023
TikTok បានប្រកាសពីភាពជាដៃគូរបស់ខ្លួនក្នុងនាមជាអ្នកឧបត្ថម្ភ ពិសេសដល់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២
Clinic narith

ថ្ងៃនេះ បណ្តាញទំនាក់ទំនងសង្គម TikTok ដែលជាកម្មវីធីចែក រំលែកវីដេអូចល័តខ្លីៗឈានមុខគេ បានប្រកាសពីភាពជាដៃគូរបស់ខ្លួនក្នុងនាមជាអ្នកឧបត្ថម្ភ ពិសេសដល់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ឆ្នាំ២០២៣) ។

ដើម្បីចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍នេះ TikTokកំពុងផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនសម្រាប់ អ្នកប្រើប្រាស់រួមទាំងអេហ្វិច (Effect) និងមុខងារពិសេសក្នុង App ព្រមទាំងមានការចូលរួមពីអ្នក ផលិតមាតិការនៅលើភ្លែតហ្វមនេះ។ តាមរយៈការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ TikTok ផ្តោត លើការបង្កើនការចូលរួមរបស់អ្នកប្រើប្រាស់ និងជំរុញការអបអរសាទរក្នុងអំឡុងពេលព្រឹត្តិការណ៍ ប្រកួតកីឡានេះ។

ក្នុងនាមជាអ្នកឧបត្ថម្ភពិសេសព្រឹត្តិការណ៍កីឡានេះ TikTok នឹងនាំមកជូនអ្នកគាំទ្រនូវផ្ទាំង ទស្សនីយ៍ភាពកីឡាចុងក្រោយបំផុត និងការប្រកួតកីឡាសង្ខេបតាមរយៈការធ្វើបច្ចុប្បន្នភាពក្នុង ពេលជាក់ស្តែងលើភ្លែតហ្វមរបស់ខ្លួន។ តាមរយៈការចែករំលែកនិងចាក់ផ្សាយមាតិកាវីដេអូផ្សាយ ផ្ទាល់ពីអាជ្ញាធរផ្លូវការ ដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអត្តពលិក ក៏ដូចជាមុខងារពិសេសក្នុង កម្មវិធីដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស អ្នកគាំទ្រនៅកម្ពុជាអាចរំពឹងថានឹងអាចមានទំនាក់ ទំនងយ៉ាងជិតស្និទ្ធផ្ទាល់ខ្លួន ក៏ដូចជាទំនាក់ទំនងក្រៅផ្លូវការជាមួយអត្តពលិកជម្រើសជាតិនានា និងមានឱកាសបង្ហាញពីការគាំទ្ររបស់ពួកគេពីចម្ងាយផងដែរ។

Angga Anugrah Putra នាយកប្រតិបត្តិ និងទីផ្សារទូទៅ TikTok អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើបរីករាយដែលបានចាប់ដៃគូជាមួយគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម។ ក្នុងនាមជាអ្នកឧបត្ថម្ភពិសេសសម្រាប់កីឡានាពេលខាងមុខ ពួកយើងប្តេជ្ញាថានឹងនាំមក ជូនអ្នកគាំទ្រកីឡានូវពេលវេលាដ៏សំខាន់និងការចងចាំមិនអាចបំភ្លេចបាននៅក្នុងព្រឹត្តិការណ៍នេះ។ ហើយយើងតែងតែគាំទ្រយ៉ាងខ្លាំងចំពោះការប្រកួតកីឡាស៊ីហ្គេម ហើយពិតជាមានក្តីរំភើបក្នុងការ ជួយបង្កើនមោទនភាពនេះនៅក្នុងក្រុមការងារក្នុងស្រុករបស់យើង និងចូលរួមអបអរសាទរកីឡា ដែលរួបរួមយើងទាំងអស់គ្នានេះ»។

ភ្ជាប់សហគមន៍កីឡាអាស៊ីអាគ្នេយ៍តាមរយៈអនឡាញ

ទូរស័ព្ទដៃបានក្លាយជាឧបករណ៍មួយដែលជួយដល់ការបង្កើតទំនាក់ទំនងពិតប្រាកដជាមួយអត្តពលិកនិងអ្នកគាំទ្រនៅទូទាំងតំបន់ទៀតហើយ។ តាមរយៈការប្រើប្រាស់ hashtag ផ្លូវការ #SEAGames2023 អ្នកប្រើប្រាស់ TikTok អាចទៅដល់ និងចូលរួមជាមួយអ្នកគាំទ្រកីឡាស៊ីហ្គេម រាប់លាននាក់ផ្សេងទៀត ដែលអនុញ្ញាតឱ្យពួកគេបង្កើតទំនាក់ទំនងពិតប្រាកដដោយមិនគិតពី រយៈចម្ងាយ។ បន្ថែមពីនេះ អ្នកប្រើប្រាស់ ក៏អាចប្រើ hashtags ក្នុងស្រុកនានា ដូចជា #SEAGames2023 ដើម្បីទទួលបានព័ត៌មានចុងក្រោយបំផុតពីការប្រកួតចុងក្រោយបំផុតក៏ដូច ជាមើលការប្រកួតឡើងវិញ ខណៈពេលដែលតភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អ្នកចូលចិត្តកីឡា ជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពេញមួយរដូវកាលកីឡានេះ។

បង្ហាញការគាំទ្ររបស់អ្នកនៅលើ TikTok

អ្នកគាំទ្រក៏អាចចុចលើមុខងារពិសេស និងអេហ្វិចក្នុង App របស់ TikTok ផងដែរដើម្បីលើកទឹក ចិត្តដល់ក្រុមជម្រើសជាតិដែលពួកគេចូលចិត្ត។ ទាំងនេះរួមបញ្ចូលទាំងព័ត៌មានផ្សេងៗពី SEA GAME នៅទីផ្សារបស់កម្ពុជា]។ អ្នកបង្កើតមាតិកាក៏នឹងត្រូវបានផ្តល់សិទ្ធិឱ្យប្រើប្រាស់ស្លាកយីហោ SEA Games 32 ឡូហ្គោរួមបញ្ចូលគ្នា រូបភាពម៉ាស្កូត រូបភាពក្រាហ្វិចកីឡា ក្រាហ្វិកស្នូល និងផ្សេងៗ ទៀតសម្រាប់មាតិកាទាំងអស់ដែលបានបង្កើតឡើងនៅក្នុងពេលប្រកួត និងជុំវិញការប្រកួតកីឡា នេះ។

ធ្វើដំណើរជាមួយអត្តពលិកំឡុងការប្រកួត

ជាមួយនឹងភាពជាដៃគូទាំងនេះ អ្នកប្រើប្រាស់និងអ្នកគាំទ្រអាចរង់ចាំមើលព័ត៌មានចុងក្រោយ បំផុតដែលផ្សាយផ្ទាល់អំពីការហ្វឹកហ្វាត់ ព្រឹត្តិការណ៍ និងការអបអរសាទរនានា ក៏ដូចជាការមើល ឃើញពីសកម្មភាពខ្លីៗដូចជា គុនខ្មែរ កីឡាវាយកូនបាល់ កីឡាហែលទឹក ហើយនិងកីឡាផ្សេងៗទៀត អ្នកប្រើប្រាស់ក៏ត្រូវបានលើកទឹកចិត្តឱ្យប្រើពេលវេលានេះធ្វើជាឱកាសមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអត្តពលិកជម្រើសជាតិដែលពួកគេចូលចិត្តនៅលើភ្លែតហ្វមនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីការចូលរួមរបស់ TikTok ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនាពេលខាង មុខ សូមចូលទៅកាន់ https://activity.tiktok.com/magic/eco/runtime/release/64463eee2f9c38048709d0ae?appType=tiktok&magic_page_no=1. ។