Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ត្រឹមឆមាសទី១ Toyota លក់រថយន្តសរុបបានជិត ៥ លានគ្រឿង នៅទូទាំងពិភពលោក

Media LNN | Jul 29, 2023
ត្រឹមឆមាសទី១ Toyota លក់រថយន្តសរុបបានជិត ៥ លានគ្រឿង នៅទូទាំងពិភពលោក
Clinic narith

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Toyota Motor បាននិយាយនៅថ្ងៃសុក្រនេះថា ការលក់រថយន្តរបស់ខ្លនបានកើនឡើង ៥,១% នៅក្នុងឆមាសទី១ នៃឆ្នាំ ២០២៣ នេះ បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែមានភាពធូរស្រាលទៅលើការផ្គត់ផ្គង់បន្ទះឈីប​ Semiconductor និងជាពិសេសមានតម្រូវការកាន់តែខ្លាំង នៅក្នុងប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយពី CNA ។

ក្រុមហ៊ុន បានលក់រថយន្តរបស់ខ្លួនប្រហែល ៤,៩ លានគ្រឿង នៅទូទាំងពិភពលោក ក្នុងរយ:ពេល ៦ ខែកន្លងមកនេះ រួមទាំងម៉ាកយីហោ Lexus ដ៏ប្រណិតរបស់ខ្លួនផងដែរ បើធៀបទៅនឹងរថយន្តប្រហែល ៤,៧ លានគ្រឿង ដែលត្រូវបានលក់ចេញ ក្នុងអំឡុងពេលដូចគ្នា កាលពីក្នុងឆ្នាំ ២០២២។

យ៉ាងណាមិញ ការលក់រថយន្តរបស់ Toyota នៅក្នុងប្រទេសជប៉ុនវិញ បានកើនឡើងដល់ ៣២,២% ក្នុងចំនួន ៨៧៨ ២១៥ គ្រឿង ក្នុងរយ:ពេលដូចគ្នា ធៀបទៅនឹងឆ្នាំមុន ស្របពេលការលក់នៅក្នុងទឹកដីសហរដ្ឋអាមេរិក បានធ្លាក់ចុះ ០,៧% មកនៅត្រឹមជាង ១ លានគ្រឿងប៉ុណ្ណោះ ហើយការលក់រថយន្តនៅអាស៊ីវិញ ក៏បានធ្លាក់ចុះ ០,៥% មកនៅត្រឹម ១,៥ លានគ្រឿង ផងដែរ ។

ជម្រាបជូនផងដែរថា នៅក្នុងខែមិថុនាតែមួយ ការលក់រថយន្តរបស់ Toyota លើសកលលោក បានកើនឡើងដល់ ១០% ក្នុងចំនួន ៨៩៨ ៩៤៧ គ្រឿង ដោយសារតែទទួលបានអត្ថប្រយោជន៍ពីតម្រូវការកើនឡើងខ្ពស់ រួមទាំងភាពពេញនិយមនៃរថយន្តអគ្គិសនីកូនកាត់ ដូចជាប្រភេទ Hybrids នៅក្នុងទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប ផងដែរ ៕