Alynana Media Cambodia
Icon Collap
clinic narit

ច្បាស់ការហើយ! រោងចក្រដំឡើងរថយន្ដ TOYOTA តម្លៃ ៣៦ លាន$នៅកម្ពុជា នឹងបើកដំណើរការនៅក្នុងឆ្នាំ២០២៤

Media LNN | Sep 13, 2023
ច្បាស់ការហើយ! រោងចក្រដំឡើងរថយន្ដ TOYOTA តម្លៃ ៣៦ លាន$នៅកម្ពុជា នឹងបើកដំណើរការនៅក្នុងឆ្នាំ២០២៤
Clinic narith

(ភ្នំពេញ)៖ ឯកឧត្ដម អ៊ូអិណូ អាត់ស៊ូស៉ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍បញ្ជាក់ច្បាស់ៗថា រោងចក្រដំឡើងរថយន្ដម៉ាក TOYOTA នៅក្នុងប្រទេសកម្ពុជា នឹងសម្ភោធដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០២៤​ ខាងមុខនេះហើយ។

ការបញ្ជាក់របស់ឯកឧត្ដមឯកអគ្គរាជទូតជប៉ុនខាងលើនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយនឹងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

គួររំលឹកផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឲ្យក្រុមហ៊ុន “Toyota Tsusho Manufacturing (Cambodia) Co., Ltd.” អនុវត្ដគម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ។

សម្រាប់រោងចក្រដំឡើងរថយន្ដថ្មីនេះដែរ ក្រុមហ៊ុន​ Toyota Tsusho Manufacturing បានបោះទុនវិនិយោគសរុបចំនួន ៣៦,៧លានដុល្លារអាមេរិក។ ហើយនៅពេលបើកដំណើរការ ក៏នឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងតំបន់បានចំនួនប្រមាណ ១៥០នាក់ផងដែរ។

តាមការបញ្ជាក់ពីក្រុមហ៊ុន Toyota Cambodia កាលពីពេលកន្លងទៅ នៅពេលរោងចក្រដំឡើងរថយន្ដរបស់ខ្លួននេះបើកដំណើរការ នោះនឹងធ្វើការដំឡើងរថយន្ដ ២ ម៉ូឌែលនេះមុនគេគឺ TOYOTA HILUX ដែលជាប្រភេទ Pick-up និង TOYOTA FORTUNER ដែលជាប្រភេទ SUV៕
Toyota's Upcoming Assembly Plant Boosts Cambodia's Automotive Landscape - The Better Cambodia
Toyota Car Assembly Plant in Cambodia Soon - Cambodia Expats Online: Forum | News | Information | Blog
83870517 671d 43c0 Ad53 Fe9fd1295bd2