Alynana Media Cambodia
Icon Collap
clinic narit

មូលធនទីផ្សាររបស់ក្រុមហ៊ុន Toyota កើនឡើងដល់៣៣០ពាន់លានដុល្លារ សាងកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រសម្រាប់ជប៉ុន

Media LNN | Jan 25, 2024
មូលធនទីផ្សាររបស់ក្រុមហ៊ុន Toyota កើនឡើងដល់៣៣០ពាន់លានដុល្លារ សាងកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រសម្រាប់ជប៉ុន
Clinic narith

ក្រុមហ៊ុន Toyota Motor បានសាងកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសជប៉ុន នៅពេលមូលធនទីផ្សារ (Market Cap) របស់ក្រុមហ៊ុនផលិតរថយន្តមួយនេះបានកើនឡើងរហូតដល់ប្រមាណ៣៣០ពាន់លានដុល្លារអាម៉េរិក គិតត្រឹមថ្ងៃជួញដូរកាលពីថ្ងៃអង្គារ ទី២៣ ខែមករា នៅតូក្យូ។

យោងតាមទិន្នន័យរបស់សារព័ត៌មាន Nikkei បង្ហាញថា អ្នកគ្រងកំណត់ត្រាចាស់គឺក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ជប៉ុន NTT ដែលមានមូលធនទីផ្សារប្រមាណ៣២៩ពាន់លានដុល្លារអាម៉េរិក។ក្រុមហ៊ុន​​ទូរគមនាគមន៍ខ្នាត​យក្ស​របស់ជប៉ុន NTT បាន​សាងកំណត់ត្រាចាស់​​របស់​ខ្លួន​ក្នុងឆ្នាំ១៩៨៧ ខណៈដែល​កាល​នោះ​មូល​ធន​ទីផ្សារ​របស់​ក្រុម​ហ៊ុន Toyota មាន​ត្រឹម​ប្រមាណ​២៧ពាន់​​​លាន​ដុល្លារ​អាម៉េរិក ប៉ុណ្ណោះ។

តម្លៃភាគហ៊ុន​របស់​ក្រុមហ៊ុន Toyota បាន​កើនឡើង​១៥%​​គិត​ត្រឹម​ដើម​ឆ្នាំ​២០២៤ នេះ។ សម្ទុះប្រា​ក់ចំណូលរបស់ក្រុមហ៊ុនរថយន្ត Toyota កំពុងទទួលការសរសើរពីវិនិយោគិនជាច្រើន ហើយ​ក្រុមហ៊ុន​ផលិត​រថយន្តមួយនេះរំពឹងថា ប្រាក់ចំណេញប្រតិបត្តិការ (Operating Profit) របស់​​ខ្លួននឹងកើនឡើង៦៥%ឈាន​ដល់​​៣០ពាន់​​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំសារពើពន្ធ២០២៤។

កត្តា​ដែលជំរុញឱ្យប្រាក់ចំណូល​របស់ក្រុមហ៊ុននេះ​​កើនឡើង គឺដោយសារតែការឡើងថ្លៃ ការ​បង្កើន​​ផលិតកម្ម និង​ការធ្លាក់​ថ្លៃនៃប្រាក់យ៉េន ព្រមទាំងកត្តារួមផ្សំមួយចំនួនផងដែរ៕