Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន Toyota គម្រោងដាក់លក់រថយន្ត Lexus អគ្គិសនី ដែលអាចរត់បាន ១ពាន់គីឡូម៉ែត្រ

Media LNN | Oct 26, 2023
ក្រុមហ៊ុន Toyota គម្រោងដាក់លក់រថយន្ត Lexus អគ្គិសនី ដែលអាចរត់បាន ១ពាន់គីឡូម៉ែត្រ
Clinic narith

(តូក្យូ)៖ ក្រុមហ៊ុន Toyota មានបំណងផលិតរថយន្ត Lexus អគ្គិសនី ដែលមានសមត្ថភាពបើកបរបានចម្ងាយប្រហែល ១ពាន់គីឡូម៉ែត្រ តាមរយៈការដាក់បង្ហាញរថយន្តគំរូកាលពីថ្ងៃពុធ ហើយគ្រោងនឹងដាក់លក់នៅឆ្នាំ២០២៦។ នេះជាផ្នែកមួយនៃការជំរុញយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន ចំពោះរថយន្តអគ្គិសនី ដែលពឹងផ្អែកលើបច្ចេកវិទ្យាថ្មទំនើប។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ បានដាក់បង្ហាញរថយន្តអគ្គិនសីគំរូ Lexus LF-ZC នៅក្នុងកម្មវិធីពិព័រណ៍រថយន្តជប៉ុន ដែលប្រើប្រាស់អាគុយប្រភេទ «prismatic គុណភាពខ្ពស់» ដែលអាចរត់បានចម្ងាយប្រហែលពីរដងនៃរថយន្តអគ្គិសនីធម្មតា ពោលគឺប្រហែល ១ពាន់គីឡូម៉ែត្រ។

លោក Simon Humphries ប្រធានផ្នែកម៉ាកយីហោ Toyota ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ ក្នុងពេលដាក់បង្ហាញរថយន្តគំរូនេះថា «គន្លឹះក្នុងការសម្រេចបានរបកគំហើញទាំងនេះ គឺការកាត់បន្ថយគ្រឿងបង្គុំ និងកាត់បន្ថយចំណុចផ្សេងៗ នៅទូទាំងរថយន្ត រួមទាំងការធ្វើឱ្យអាគុយតូចជាងមុន មានប្រសិទ្ធភាពជាងមុន និងថាមពលកាន់តែច្រើន ព្រមទាំងបើកបរឆ្ងាយជាងមុន»។

ក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោក Toyota បានប្រកាសកាលពីខែមិថុនា នូវផែនការប្រកបដោយមហិច្ឆតាមួយ ក្នុងការកែលម្អថាមពលរបស់អាគុយរថយន្តអគ្គិសនី រួមទាំងការចេញលក់អាគុយលីចូម-អ៊ីយ៉ុង (lithium-ion) ជំនាន់ថ្មីដែលផ្តល់សមត្ថភាពបើកបរឆ្ងាយជាងមុន និងបញ្ចូលអគ្គិសនីឆាប់ពេញជាងមុនផងដែរ។
ក្រុមហ៊ុន Toyota បានប្តេជ្ញាថានឹងផលិតរថយន្ត Lexus អគ្គិសនីឱ្យបាន ១០០ភាគរយ ដើម្បីលក់នៅទូទាំងពិភពលោកនៅឆ្នាំ២០៣៥។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕