វេជ្ជបណ្ឌិតនិយាយថា លោកប្រធានាធិបតី Donald Trump មិនមានរោគសញ្ញាជំងឺ Covid-19 អស់រយៈពេលជាង ២៤ម៉ោង ហើយគ្មានអាការៈគ្រុនក្តៅអស់រយៈពេលជាង ៤ថ្ងៃហើយ។ លោកវេជ្ជបណ្ឌិត Sean Conley ក៏បាននិយាយផងដែរថា លោកប្រធានាធិបតីមិនត្រូវការអុកស៊ីសែនជំនួយបន្ថែមទេ ចាប់តាំងពីទៅមន្ទីរពេទ្យកាលពីថ្ងៃសុក្រ។
លោកត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃច័ន្ទ។ សេតវិមាននិយាយថា លោក Trump បាននិយាយថា លោក "មានអារម្មណ៍ល្អណាស់!" ហើយក្រោយមកបានវិលត្រឡប់ទៅការិយាល័យ ប្រធានាធិបតីនៅសេតវិមានវិញដើម្បីធ្វើសន្និសីទសារព័ត៌មាន។