Alynana Media Cambodia
Icon Collap
clinic narit

ហេតុអ្វីក្រុមហ៊ុនខ្នាតយក្ស TSMC ផ្អាកការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន?

Media LNN | Oct 29, 2024
ហេតុអ្វីក្រុមហ៊ុនខ្នាតយក្ស TSMC ផ្អាកការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន?
Clinic narith

ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់តៃវ៉ាន់ TSMC បានសម្រេចផ្អាកការនាំចេញផលិតផលបន្ទះឈីបរបស់ខ្លួនទៅកាន់ប្រទេសចិន បន្ទាប់ពីបានរកឃើញបន្ទះឈីបរបស់ខ្លួននៅលើប្រព័ន្ធដំណើរការផលិតផលមួយចំនួនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei។ តាមការផ្គូផ្គង និងស៊ើបអង្កេតគេបានរកឃើញថា កម្មវិធីបញ្ញាសិប្បនិម្មិត ដែលប្រើនៅក្នុង Ascend 910B របស់ក្រុមហ៊ុន Huawei គឺដូចគ្នានឹងផលិតផលរបស់ក្រុមហ៊ុន TSMC។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Economic Times។

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC បានផ្អាកការនាំចេញផលិតផលបន្ទះឈីបទៅលក់ឱ្យក្រុមហ៊ុន Sophgo ដែលមានមូលដ្ឋាននៅប្រទេសចិន បន្ទាប់ពីក្រុមហ៊ុននេះរកឃើញថា បន្ទះឈីបរបស់ខ្លួនត្រូវបានប្រើប្រាស់នៅលើប្រព័ន្ធដំណើរការ Huawei AI ។ បន្ទះឈីបដែលនាំចូលដោយក្រុមហ៊ុន Sophgo ដែលបានបញ្ជាទិញពីក្រុមហ៊ុន TSMC ត្រូវបានរកឃើញដាក់ឱ្យប្រើនៅលើ Ascend 910B របស់ក្រុមហ៊ុន Huawei ដែលត្រូវបានដាក់កម្រិតលើការទិញបច្ចេកវិទ្យា ដើម្បីការពារសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែទោះបីជាយ៉ាងណាគេនៅមិនទាន់អាចកំណត់ថាតើបន្ទះឈីបនេះអាចទៅដល់ដៃ Huawei ដោយរបៀបណានៅឡើយទេ។

Sophgo ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន cryptocurrency Bitmain មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ ហើយ TSMC ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះដែរ។ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បាននិយាយថា ខ្លួនបានដឹងអំពីរបាយការណ៍នៃការរំលោភដែលអាចកើតមាននៃការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែមិនអាចធ្វើអត្ថាធិប្បាយលើថា តើការស៊ើបអង្កេតណាមួយកំពុងដំណើរការនោះទេ។

ក្រុមហ៊ុនស្រាវជ្រាវផ្នែកបច្ចេកវិទ្យា TechInsights បានរកឃើញបន្ទះឈីប TSMC នៅលើ Ascend 910B របស់ក្រុមហ៊ុន Huawei ហើយក៏បានជូនដំណឹងអំពីការរកឃើញនេះ ប្រហែលជាពីរសប្តាហ៍មុនទៅ TSMC ហើយក្នុងពេលជាមួយគ្នានេះ TSMC ក៏បានបញ្ឈប់ការដឹកជញ្ជូនផលិតផលបន្ទះឈីបនេះទៅកាន់អតិថិជនផងដែរ។ ក្រុមហ៊ុន TSMC បានជូនដំណឹងដល់អាជ្ញាធរតៃវ៉ាន់ និងសហរដ្ឋអាម៉េរិក ហើយបានចាប់ផ្តើមបើកការស៊ើបអង្កេតលើបញ្ហានេះ តែឈ្មោះអតិថិជនមិនត្រូវបានបង្ហាញនោះទេ។

យ៉ាងណាមិញ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោកបាននិយាយនៅដើមសប្តាហ៍មុននេះថា ខ្លួនមិនបានផ្គត់ផ្គង់ផលិតផលណាមួយទៅឱ្យក្រុមហ៊ុន Huawei ឡើយចាប់តាំងពីពាក់កណ្តាលខែកញ្ញាឆ្នាំ២០២០ មក៕