Alynana Media Cambodia
Icon Collap
clinic narit

Twitter រងបណ្តឹងជុំវិញអនុញ្ញាតឱ្យប្រើបទចម្រៀងជាប់ Copyright

Media LNN | Jun 16, 2023
Twitter រងបណ្តឹងជុំវិញអនុញ្ញាតឱ្យប្រើបទចម្រៀងជាប់ Copyright
Clinic narith

 

អ្នកនិពន្ធទំនុកច្រៀង និងបទភ្លេងជាង ១០ក្រុមបានដាក់ពាក្យប្តឹងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter ជុំវិញការចោទប្រកាន់ថាក្រុមហ៊ុនបានបើកការបំពានច្បាប់រក្សាសិទ្ធ (Copyright) រាប់ពាន់បទដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះតន្រី្តដោយគ្មានអាជ្ញាប័ណ្ណ (license)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។0a3b05d9751d289d63469106608eb42a-106

យោងតាមពាក្យបណ្តឹងបានឱ្យដឹងថា Twitter ជំរុញឱ្យមានការចូលរួមរបស់អ្នកប្រើប្រាស់ជាមួយនឹង«តន្រ្តីដែលជាប់ Copyright រាប់មិនអស់ »។ Twitter មិនត្រឹមតែមិនហាមឃាត់នោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យបង្ហោះនៅរាល់តន្រ្តី និងបទភ្លេងដែលជាប់ Copyright និងគ្មានការទិញ license ត្រឹមត្រូវថែមទៀតផង។