Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រតិភូកម្ពុជាទទួលបានការកោតសរសើរពីUN ជុំវិញដំណើរការការពាររបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញាសិទ្ធិកុមារ

Admin Alynana | May 10, 2022
ប្រតិភូកម្ពុជាទទួលបានការកោតសរសើរពីUN ជុំវិញដំណើរការការពាររបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញាសិទ្ធិកុមារ
Clinic narith

ភ្នំពេញ ៖ កម្ពុជាមានមោទកភាពក្នុងជោគជ័យនាដំណើរការការពាររបាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាសិទ្ធិកុមារ នៅប្រទេសស្វីស និងត្រូវបានអង្គការសហប្រជាជាតិកោតសរសើរ ពីការរៀនសូត្រមេរៀនជាច្រើនពីកម្ពុជា។

​ក្រោយពីទទួលបានជោគជ័យគួរជាទីមោទកៈ ក្នុងដំណើរការការពាររបាយការណ៍ជាតិលើកទី៤-៥-៦ ស្តីពីការអនុវត្តអនុសញ្ញាសិទ្ធិកុមារ ក្នុងកិច្ចប្រជុំលើកទី៩០ របស់គណកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២២នោះ ប្រតិភូកម្ពុជាចំនួន៦រូប បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ។

គណៈប្រតិភូមានចំនួន៦រូបរបស់កម្ពុជា បានដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិដើម្បីកុមារ និងសមាសភាពរួមមាន លោកជំទាវ ញ៉េប សុភាព អគ្គនាយកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ, លោកជំទាវ សម្បត្តិ សុគន្ធា អគ្គនាយករងនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ, ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករងនៃក្រសួងអប់រំយុវជន និងកិឡា, លោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគជបជ, លោក ណុប ឬទ្ធា ប្រធានផ្នែកការពារកុមារ និងត្រួតពិនិត្យនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានការចូលរួមពី ឯកឧត្តម អន សុឃឿន ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍ និងសហការី បានទទួលឆ្លើយសំណួរចំនួន១០០ ដែលបានចោទសួរពីសំណាក់សមាជិកគណៈកម្មាធិការ ក្នុងរយៈពេលសរុបត្រឹម៤ម៉ោង និងមានវេលា៤៨ម៉ោងរាយការណ៍បន្ថែមជាលាយលក្ខណ៍អក្សរ ជុំវិញការអនុវត្តអនុសញ្ញាសិទ្ធិកុមារនៅកម្ពុជា ។ 

ការឆ្លើយតបឥតអាក់របស់ប្រតិភូទាំងមូល បានធ្វើឱ្យលោកស្រី Mikiko Otani ប្រធានអង្គប្រជុំ និងសមាជិកគណៈកម្មាធិការទទួលស្គាល់ និងកោតសរសើរនូវរាល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងការពារសិទ្ធិកុមារ សមាជិករបស់គណៈកម្មាធិការខ្លះបាននិយាយថា បានរៀនសូត្រមេរៀនជាច្រើនពីកម្ពុជា ៕
91754546af5f46eee69a943088b098337c331b0e37279a1db17f5c6d5ced165f76f0af3bc135b60dd9b2dc9551cea6e3cefde76f7696316d23e4f90fcd42ccd47d5828ec65fdaa13bfd0b652c086770603055c8308afa1a427f4d5bd5dd121979926ddf369047d6a06ff734a35b253549926ddf369047d6a06ff734a35b253541665be4913df42ec83ab42eb502ce08299ff8497eac48c94d4faf6381d8d6465fe15eaa22d549fd9660a3988c07e6728