យោធាអ៊ីស្រាអែលបានប្រាប់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា ស្នើសុំការផ្គត់ផ្គង់ប្រេងឥន្ធនៈពីក្រុមហាម៉ាសទៅ បន្ទាប់ពីទីភ្នាក់ងារអង្គការសហប្រជាជាតិផ្តល់ជំនួយដល់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប បានព្រមានថា ខ្លួននឹងត្រូវបញ្ឈប់ប្រតិបត្តិការនៅយប់ថ្ងៃពុធ ប្រសិនបើគ្មានប្រេងឥន្ធនៈត្រូវបានចែកចាយ ។
ទីភ្នាក់ងារនេះត្រូវបានគេស្គាល់ថា UNRWA បានបង្ហោះការព្រមានរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ ។ កងកម្លាំងការពារអ៊ីស្រាអែលបានបង្ហោះសារឡើងវិញ នោះហើយបាននិយាយថា ពួកសកម្មប្រយុទ្ធហាម៉ាសមានប្រេងឥន្ធនៈជាង ៥០០,០០០ លីត្រនៅក្នុងធុងស្តុកប្រេងនៅខាងក្នុងតំបន់ហ្គាហ្សា ហើយសួរក្រុមហាម៉ាសទៅថា តើអ្នកអាចសុំខ្លះបានទេ ។
ខណៈពេលដែលមានការចែកចាយអាហារ ទឹក និងថ្នាំមួយចំនួននៅក្នុងជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ប្រេងឥន្ធនៈមិនត្រូវបានអនុញ្ញាតឲ្យយកចូល ។ អ៊ីស្រាអែលមានការព្រួយបារម្ភអំពីការបង្វែរការដឹកជញ្ជូនឥន្ធនៈដែលអាចធ្វើទៅបានដោយក្រុមហាម៉ាស ខណៈអ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby កាលពីថ្ងៃអង្គារបានពណ៌នាការព្រួយបារម្ភរបស់អ៊ីស្រាអែលថាស្របច្បាប់។