Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា ជាមួយ​ប្រទេស​ជាង​ ១៧០ ​ផ្សេងទៀត និង UN ជំរុញ​ដំណោះស្រាយ​ការបំពុល​ដោយ​ប្លា​ស្ទិ​កសកល​

Media LNN | Jun 03, 2023
កម្ពុជា ជាមួយ​ប្រទេស​ជាង​ ១៧០ ​ផ្សេងទៀត និង UN ជំរុញ​ដំណោះស្រាយ​ការបំពុល​ដោយ​ប្លា​ស្ទិ​កសកល​
Clinic narith

ភ្នំពេញៈ កម្ពុជារួមជាមួយ​ប្រទេស​ជាង​ ១៧០ ​ផ្សេងទៀត និង​អង្គការសហប្រជាជាតិ (UN) បាន​ចូលរួម​កិច្ចពិភាក្សា​នៅក្នុង​វេទិកា​មួយ​នៅ​ប្រទេស​បារាំង​ ដើម្បី​ជំរុញ​ដំណោះស្រាយ​ការបំពុល​ដោយ​ប្លា​ស្ទិ​កសកល​។​

​លោក គិត ច័ន្ទ​គ្រឹ​ស្នា ទីប្រឹក្សា​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​ដឹកនាំ​មន្ត្រី​ក្រសួងបរិស្ថាន​ចំនួន ៤​នាក់​ទៅ​ចូលរួម​កិច្ចប្រជុំ គណៈកម្មាធិការ​ចរចា​អន្តររដ្ឋាភិបាល​លើក​ទី​២ ដើម្បី​រៀបចំ​លិ​ខិ​តូ​បក​រណ៍​ស្ដីពី​ការបំពុល​ដោយ​ប្លា​ស្ទិ​ក (INC-2) នៅ​ប្រទេស​បារាំង ចាប់ពី​ថ្ងៃទី​២៩ ខែឧសភា ដល់​ថ្ងៃទី​២ ខែមិថុនា​។

​ក្រសួងបរិស្ថាន​បញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​២ ខែមិថុនា ថា កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី ប្រទេស​ចំនួន​១៧៥ អង្គការ​អន្តររដ្ឋាភិបាល និង​មិនមែន​រដ្ឋាភិបាល ភ្នាក់ងារ​ជំនាញ​នៃ​អង្គការសហប្រជាជាតិ និង​អ្នកពាក់ព័ន្ធ​សរុប​ប្រមាណ ១៥០០ នាក់​។​

​នៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​នេះ មន្ត្រី​ក្រសួងបរិស្ថាន បាន​ជួបប្រជុំ​ជាមួយ​តំណាង​វេទិកា​សេ​ដ្ឋិ​ច្ច​ពិភពលោក (World Economic Forum) ដើម្បី​ពិភាក្សា​លើ​កិច្ច​សហ​ប្រតិការ​នៃ​គម្រោង​ភាពជា​ដៃគូ​សកម្មភាព​ប្លា​ស្ទិ​កសកល (Global Plastic Action Partnership) ផងដែរ​៕