Alynana Media Cambodia
Icon Collap
clinic narit

Vietjet បន្ថែមកៅអីចំនួន 1.4 លាន សម្រាប់ភ្ញៀវធ្វើដំណើរនារដូវក្តៅ និងជំរុញការធ្វើដំណើរអន្តរជាតិ

Media LNN | May 28, 2024
Vietjet បន្ថែមកៅអីចំនួន 1.4 លាន សម្រាប់ភ្ញៀវធ្វើដំណើរនារដូវក្តៅ និងជំរុញការធ្វើដំណើរអន្តរជាតិ
Clinic narith

ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការធ្វើដំណើរក្នុងអំឡុងវិស្សមកាលរដូវក្តៅ ក្រុមហ៊ុន Vietjet ពង្រីកជើងហោះហើរក្នុងស្រុកនៅរដូវក្តៅក្នុងប្រទេសវៀតណាមចំនួន 35% និងបង្កើនជើងហោះហើរពេលយប់ចំនួន 46% ។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏គ្រោងនឹងបើកដំណើរការសេវាកម្មមិនឈប់ឈរថ្មីៗរបស់ខ្លួនចំនួនបួនពីគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់វៀតណាម គឺ កោះ ភូកុក ទៅ តៃជុង និង កៅសុង និងពីហាណូយទៅ មែលប៊ន / ស៊ីដនី នៅខែក្រោយ។ឥឡូវនេះ តាមរយៈជើងហោះហើរបន្ថែមនៅលើបណ្តាញក្រុមហ៊ុន Vietjet អ្នកដំណើរពីប្រទេសកម្ពុជា អាចធ្វើដំណើរយ៉ាងរលូនទៅកាន់គោលដៅជាច្រើននៃវៀតណាម ក៏ដូចជាទៅកាន់ទីតាំងជាច្រើនទៀតនៅបរទេស។ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ធ្វើដំណើរតាមបណ្តាញយន្តហោះររបស់ Vietjet នៅពេលធ្វើដំណើរពីសៀមរាប ទៅកាន់ទីក្រុងហាណូយ។ ក្រុមហ៊ុន Vietjet បានចាប់ផ្តើមប្រតិបត្តិការជើងហោះហើរ សៀមរាប-ហាណូយ កាលពីចុងឆ្នាំមុន (២០២៣) ជាមួយនឹងជើងហោះហើរទៅមកចំនួន ៧ ដងក្នុងមួយសប្តាហ៍។ ពេលវេលានៃជើងហោះហើរនីមួយៗគឺ 1 ម៉ោង 45 នាទី។

Phu Quoc, Vietnam
 

ក្នុងអំឡុងពេលរដូវក្តៅជាមួយនឹងការធ្វើដំណើរដ៏មម៉ាញឹក ក្រុមហ៊ុន Vietjet ផ្តល់ជូនសំបុត្រធ្វើដំណើរក្នុងស្រុកចំនួន 1.4 លានបន្ថែមទៀត នៅទូទាំងគោលដៅនានាក្នុងប្រទេសវៀតណាម ដែលកំពុងមានការកើនឡើងលើតម្រូវការធ្វើដំណើររហូតដល់ 35%។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបង្កើនប្រេកង់ជើងហោះហើរលើផ្លូវដែលមានស្រាប់ទៅមកពីមជ្ឈមណ្ឌលធ្វើដំណើររបស់ប្រទេស ដូចជា ហាណូយ ហូជីមិញ ដាណាង ញ៉ាត្រាង ជាដើម។

ក្រុមហ៊ុន Vietjet ក៏បានបង្កើនចំនួនជើងហោះហើរពេលយប់របស់ខ្លួនចំនួន 46% ដែលស្មើនឹង 3,100 សេវាពេលយប់ពីមជ្ឈមណ្ឌលនានា ដូចជា ទីក្រុងហាណូយ ហូជីមិញ និងទីក្រុងដាណាំង ទៅកាន់ខេត្តផ្សេងៗទៀត ដូចជា ហាយហ្វុង វិញ និង ថាញ់ ហូ ជាមួយនឹងការផ្តល់ជូនតម្លៃសំបុត្រទាបសមរម្យ។

Vietjet aircraft 1
 

ដើម្បីបំពេញតម្រូវការការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិក្នុងរដូវក្តៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏ធ្វើឱ្យកោះភូកុករបស់វៀតណាមកាន់តែជិតស្និទ្ធ ដែលអ្នកធ្វើដំណើរអាចធ្វើដំណើរត្រង់ពី តៃជុង និង កៅសុង ទៅកាន់តៃវ៉ាន់បានដោយងាយ។ ការតភ្ជាប់នេះ ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietjet ផ្តល់សេវាកម្មដឹកអ្នកដំណើរដោយផ្ទាល់ពីកោះ ភូកុក ទៅកាន់កោះ តៃប៉ិ របស់តៃវ៉ាន់បានដោយរលូនពី តៃជុង និង កៅសុង។ ការពង្រីកបណ្តាញនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការពង្រឹងបណ្តាញជើងហោះហើររបស់ខ្លួន និងអនុញ្ញាតឱ្យការធ្វើដំណើររបស់អ្នកធ្វើដំណើរប្រកបដោយភាពរលូនរវាងវៀតណាម និងតៃវ៉ាន់ផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូននូវជើងហោះហើរដ៏ងាយស្រួលភ្ជាប់ទីក្រុងហូជីមិញ ហាណូយ និងភូកុកក្នុងប្រទេសវៀតណាម ជាមួយនឹងទីក្រុងធំៗក្នុងកោះតៃវ៉ាន់ រួមមាន ទីក្រុងតៃប៉ិ តៃឈុង និងកៅសុង ដែលសរុបបណ្តាញជើងហោះហើរសេវាផ្ទាល់ចំនួនប្រាំបួន រវាងវៀតណាម និង តៃវ៉ាន់។

Vietjet aircraft (2)
 

ផ្លូវហោះហើរ ភូកុក - តៃឈុង នឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2024 ដោយផ្តល់សេវាកម្មបីដងក្នុងមួយសប្តាហ៍ គឺ នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ សេវា​ហោះហើរផ្ទាល់​នេះ​ ចំណាយ​ពេល​តែ​បី​ម៉ោង​និង​៣០​នាទី​ប៉ុណ្ណោះ។ ផ្លូវហោះហើរ កៅសុង - ភូកុក នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2024 ដោយដំណើរការជើងហោះហើរទៅមកចំនួន 4 ដង ក្នុងមួយសប្តាហ៍ គឺ នៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ជាមួយនឹងពេលវេលាហោះហើរត្រឹមតែ 3 ម៉ោង 15 នាទីប៉ុណ្ណោះ។

អ្នកដំណើរអន្តរជាតិដែលមក ភូកុក អាចរីករាយជាមួយគម្រោងលើកលែងទិដ្ឋាការ ជាមួយនឹងការស្នាក់នៅរហូតដល់ 30 ថ្ងៃ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កោះ ភូកុក របស់វៀតណាម បានក្លាយទៅជាតំបន់ទេសចរណ៍ដែលកំពុងរះ ជាមួយនឹងការមកដល់របស់ភ្ញៀវអន្តរជាតិកើនឡើងក្នុងអត្រា 200% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងពេលត្រីមាសទីមួយនៃឆ្នាំ 2024។

ក្រុមហ៊ុន Vietjet ក៏ជំរុញការតភ្ជាប់វៀតណាម-អូស្ត្រាលី ជាមួយនឹងការបើកដំណើរការសេវាកម្មពីរដងក្នុងមួយសប្តាហ៍ពី ហាណូយ-មែលប៊ន ក៏ដូចជាផ្លូវ ហាណូយ-ស៊ីដនី ដែលចាប់ផ្តើមនៅសប្តាហ៍ដំបូងនៃខែមិថុនា។ តំណភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ទាំងនេះ នឹងកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន ធៀបនឹងការភ្ជាប់ផ្លូវធ្វើដំណើរកន្លងទៅ ខណៈពេលដែលផ្តល់ជូននូវជម្រើសការធ្វើដំណើរដែលមានតម្លៃទាបសមរម្យជាងមុន។

សំបុត្រ​សម្រាប់​ផ្លូវហោះហើរ​ទាំង​នេះ ​ឥឡូវ លោកអ្នក​អាច​រកទិញ​បាន​នៅ​គ្រប់​បណ្តាញ​កក់​សំបុត្រ​ផ្លូវការ​របស់ក្រុមហ៊ុន Vietjet។ គួរកត់សម្គាល់ថា អ្នកដំណើរអាចទាញយកអត្ថប្រយោជន៍ពីតម្លៃសំបុត្រប្រូម៉ូសិន ដែលចាប់ផ្តើមពី USD0 (មិនរួមបញ្ចូលពន្ធ និងថ្លៃសេវា) រៀងរាល់ថ្ងៃសុក្រ អនុវត្តចំពោះជើងហោះហើររហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក រដូវកាលកំពូល)។ លោកអ្នកអាចកក់សំបុត្របានតាមwww.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ។

នារដូវក្តៅនេះ Vietjet ក៏កំពុងដំណើរការកម្មវិធីផ្តល់ជូនពិសេស គឺ "ធ្វើដំណើររាល់ថ្ងៃ ឈ្នះរង្វាន់រាល់ថ្ងៃជាមួយ Vietjet" (*) ដែលមានតម្លៃរហូតដល់ 6 ពាន់លានដុង (235,000 ដុល្លារអាមេរិក) ជារង្វាន់សម្រាប់សមាជិក របស់ SkyJoy ដែលកក់សំបុត្រមុនថ្ងៃទី 7 ខែសីហា ឆ្នាំ 2024។