Alynana Media Cambodia
Icon Collap
clinic narit

អ៊ីស្រាអែល​ គ្រោងនឹងអនុម័តឱ្យសាងសង់លំនៅដ្ឋានថ្មីរាប់ពាន់យូនីតបន្ថែមទៀតនៅតំបន់ West ទោះបីជាមានBank សម្ពាធពីសហរដ្ឋអាមេររិក

Media LNN | Jun 19, 2023
អ៊ីស្រាអែល​ គ្រោងនឹងអនុម័តឱ្យសាងសង់លំនៅដ្ឋានថ្មីរាប់ពាន់យូនីតបន្ថែមទៀតនៅតំបន់ West ទោះបីជាមានBank សម្ពាធពីសហរដ្ឋអាមេររិក
Clinic narith

(ហ្សេរុយសាឡឹម)៖ រដ្ឋាភិបាលជាតិនិយម-សាសនារបស់អ៊ីស្រាអែលនៅថ្ងៃអាទិត្យនេះ បានកំណត់ផែនការដើម្បីអនុម័តការអនុញ្ញាតឱ្យសាងសង់រាប់ពាន់នៅតំបន់ West Bank ទោះបីជាមានសម្ពាធពីសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការពង្រីកការតាំងទីលំនៅខុសច្បាប់ ដែលទីក្រុងវ៉ាស៊ីនតោនមើលឃើញថា ជាឧបសគ្គចំពោះសន្តិភាពជាមួយប៉ាឡេស្ទីនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ផែនការសម្រាប់ការអនុម័តការតាំងលំនៅដ្ឋានថ្មីចំនួន ៤,៥៦០យូនីត នៅក្នុងទីតាំងផ្សេងៗនៃតំបន់ West Bank ត្រូវបានបញ្ចូលទៅក្នុងរបៀបវារៈ នៃក្រុមប្រឹក្សាផែនការជាន់ខ្ពស់របស់អ៊ីស្រាអែល ដែលគ្រោងនឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ដែលកាន់ផ្នែកការពារជាតិផងដែរនោះ ហើយក៏មានតួនាទីឈានមុខគេក្នុងការគ្រប់គ្រងតំបន់ West Bank បាននិយាយថា «យើងនឹងបន្តអភិវឌ្ឍការតាំងទីលំនៅ និងពង្រឹងការកាន់កាប់របស់អ៊ីស្រាអែល»

ប្រទេសភាគច្រើនចាត់ទុកការតាំងទីលំនៅ នៅលើដីដែលអ៊ីស្រាអែលកាន់កាប់យកនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ ថា «ខុសច្បាប់»។ ការពង្រីកការតាំងលំនៅខុសច្បាប់នេះគឺជា​បញ្ហា​រារាំងដ៏សំខាន់​ក្នុងការដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

ប្រជាជនប៉ាឡេស្ទីនតស៊ូចង់បង្កើតរដ្ឋឯករាជ្យមួយនៅតំបន់ West Bank និង Gaza Strip ដែលមានក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ពួកគេ។ ការ​ចរចា​សន្តិភាព​ដែល​ត្រូវ​បាន​សម្របសម្រួល​ដោយភាគី​សហរដ្ឋ​អាមេរិក ​ត្រូវ​បានរាំងស្ទះ​តាំង​ពី​ឆ្នាំ ២០១៤។

គួរបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា សម្ព័ន្ធរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានយល់ព្រមលើការពង្រីកបន្ថែមការតាំងលំនៅដ្ឋានថ្មីជាង ៧,០០០យូនីត ដែលភាគច្រើននៅតំបន់ West Bank។

ប៉ុន្តែប៉ុណ្ណោះ រដ្ឋាភិបាលមួយនេះក៏បានធ្វើវិសោធនកម្មច្បាប់មួយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់អ្នកតាំងលំនៅអាចត្រឡប់ទៅតាំងទីលំនៅចំនួនបួនកន្លែង ដែលត្រូវបានជម្លៀសចេញពីមុនមកវិញបានផងដែរ៕