Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចតេជោហ៊ុន សែន បានរំលឹកអំពីការអនុញ្ញាតឲ្យនាវាWesterdamចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា ​កាលពីជាង ៣ឆ្នាំមុន

Media LNN | May 01, 2023
សម្ដេចតេជោហ៊ុន សែន បានរំលឹកអំពីការអនុញ្ញាតឲ្យនាវាWesterdamចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា ​កាលពីជាង ៣ឆ្នាំមុន
Clinic narith

ការរំលឹកនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកកម្មអន្តរជាតិ ១ឧសភា និងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីជាង ៣ឆ្នាំមុន កំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា បានធ្វើកិច្ចការដ៏សំខាន់មួយ នោះគឺការសង្រ្គោះជីវិតមនុស្សនៅលើនាវា Westerdam ឲ្យពួកគេមានសុវត្ថិភាព និងវិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន ដែលនេះជាកាយវិការមនុស្សធម៌មួយរបស់កម្ពុជា។

 

សម្ដេចតេជោ ហ៊ុន សែន បានទទួលព័ត៌មានថា នាវា Westerdam នឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជា នៅចុងឆ្នាំ ២០២៣ខាងមុខនេះ ជាមួយនឹងការគម្រោងទុករបស់កំពង់ផែក្រុងព្រះសីហនុ ដើម្បីធ្វើផ្លាកសញ្ញាមួយបង្ហាញជាប្រវត្តិសាស្រ្ដ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់កម្ពុជា ទៅលើសិទ្ធិរស់រានមានជីវិតរបស់មនុស្ស មិនមែនសម្រាប់តែប្រជាជនកម្ពុជានោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ថ្នាក់ដឹកនាំ បុគ្គលិក និងកម្មករ នៅកំពង់ផែក្រុងព្រះសីហនុ ដែលបានខិតខំជួយសង្រ្គោះនាវា Westerdam នាពេលនោះក្នុងឋានៈជាម្ចាស់ផ្ទះ ខណៈបណ្ដាប្រទេសផ្សេង មានការភ័យខ្លាចមិនព្រមឲ្យនាវានោះ ចូលចតឡើយ៕