បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដោយមិនមានចម្លងចូលសហគមន៌ និងបានព្យាបាលជាសេះស្បើយអ្នក ដែលបានឆ្លងវីរុសនេះមកពីក្រៅប្រទេសយ៉ាងជោគជ័យកន្លងមក។ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ជូនដល់អង្គការសុខភាពពិភពលោកពីការឆ្លើយតបនឹងវីរុសកូវីដ១៩ នៅកម្ពុជាបានល្អប្រសេីរយ៉ាងនេះ ដោយសារ កត្តា ៤ សំខាន់ៗ៖
១. ការដឹកនាំដោយភាពបុិនប្រសព្វ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាលនិងការចូលរួមពីស្ថាប័ន ក្រសួងនានា វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស បានអនុវត្តន៌តាមបែបហៅថា "រដ្ឋាភិបាលទាំងមូល សង្គមទាំងមូល" របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
២. រាជរដ្ឋាភិបាលកម្ពុជាការបានយកចិត្តទុកដាក់ខ្ពស់ លេីវិស័យសុខាភិបាល និងបានបង្កើតឲ្យមានប្រព័ន្ធសុខាភិបាលសាធារណ:ប្រកបដោយប្រសិទ្ធិភាព ដែលកម្ពុជាបានចល័តក្រុមឆ្លេីយតបបន្ទាន់ ដើម្បីស្វែងរកអ្នកប៉ះពាល់ឱ្យបានឆាប់រហ័ស។
៣. បានផ្សព្វផ្សាយ និងចែកចាយព័ត៌មានតាមរយ:ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមហ្វេសបុ៊ក តាមទូរទស្សន៌ ធ្វេីសន្និសីទសារព័ត៌មានជាប់ជាប្រចាំ និងតាមបណ្តាញផ្សព្វផ្សាយសង្គមនានា។
៤. ការសាមគ្គីភាពគ្នា និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាសកល ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាន់យក ជាពិសេស គឺការសម្រេចចិត្តឲ្យនាវា MS Westerdam ចូលចតដោយបានអនុវត្តយ៉ាងល្អប្រសេីរនូវគោលការណ៌ "បេះដូងមនុស្សធ៌ម សង្គ្រោះអាយុជីវិតមនុស្ស" កិច្ចសហការបច្ចេកទេសដោយតម្លាភាព ជាមួយអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងអង្គការដៃគូផ្សេងៗទៀត បានអនុញ្ញាតឲ្យចូលរួមក្នុងការតាមដាន រុករក និងឆ្លេីយតបបន្ទាន់ដែរ។
ជាចុងក្រោយ លោកជំទាវវេជ្ជ បានអរគុណជាទីបំផុតជូនអង្គការសុខភាពិភលោក បណ្តាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ ដែលបានជួយដល់កិច្ចការទប់ស្កាតជំងឺកូវីដ-១៩ នៅកម្ពុជា៕