Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

WHO បានប្រកាសឱ្យដឹងថាចំនួនអ្នកឆ្លង​កូវីដ១៩​ទូទាំង​ពិភពលោកមានការ​ធ្លាក់ចុះ ១៦%​

Sang Kim | Feb 17, 2021
WHO បានប្រកាសឱ្យដឹងថាចំនួនអ្នកឆ្លង​កូវីដ១៩​ទូទាំង​ពិភពលោកមានការ​ធ្លាក់ចុះ ១៦%​
Clinic narith

បរទេស ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ឱ្យដឹងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២១ថា ចំនួន​អ្នកឆ្លងជំងឺ​កូវីដ១៩​ថ្មី នៅទូទាំងពិភពលោកបាន​ធ្លាក់​ចុះ​ ១៦% ស្មើនឹង ២,៧លាននាក់ កាលពីសប្តាហ៍មុន។ ឯចំនួន​អ្នកស្លាប់​ដោយជំងឺកូវីដ១៩ ក៏បាន​ធ្លាក់ចុះ ១០% ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

៥ ក្នុងចំណោម ៦តំបន់​របស់​ WHO គឺសុទ្ធតែមានករណី​ឆ្លងថ្មីធ្លាក់ចុះទាំងអស់ ដូចជា អាហ្វ្រិក និង​ប៉ាស៊ីហ្វិកខាងលិច ធ្លាក់ចុះ២០%, អឺរ៉ុប ធ្លាក់ចុះ១៨%, ទ្វីបអាមេរិកធ្លាក់ចុះ១៦% និង​អាស៊ីអាគ្នេយ៍ធ្លាក់ចុះ១៣%។ មានតែតំបន់​មេឌីទែរ៉ាណេខាងកើតប៉ុណ្ណោះ ដែលមាន​ករណីឆ្លងថ្មីកើនឡើង។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាន​លើកឡើង​ថា ចំនួន​ករណីឆ្លងជំងឺកូវីដ១៩ថ្មី បានធ្លាក់ចុះ​៥សប្តាហ៍​ជាប់ៗគ្នាហើយ ពោលគឺធ្លាក់ចុះ​ស្ទើរតែពាក់កណ្តាល​ ពីចំនួនជាង ៥លាននាក់​នៃសប្តាហ៍ដើមខែមករា។ មូលហេតុនៃការធ្លាក់ចុះ ត្រូវបាន​មន្ត្រី WHO បញ្ជាក់​ថា ដោយសារតែប្រសិទ្ធភាព​នៃវិធានការ​សុខភាព​សាធារណៈ ដូចជាការរក្សាគន្លាតសុវត្ថិភាពសង្គម និង​ពាក់ម៉ាស់​ជាដើម បើទោះបីជាមាន​ការផ្ទុះនូវវីរុសកូវីដ១៩បំលែងថ្មីក៏ដោយ។

យ៉ាងណាមិញ លោក​ថា «ភ្លើងមិនទាន់រលត់ទេ ប៉ុន្តែយើង​បាន​កាត់បន្ថយទំហំ​របស់វា។ ប្រសិន​បើយើង​ឈប់ប្រយុទ្ធ វា​នឹងត្រឡប់មករកយើងវិញ»៕

សូមបញ្ជាក់ផងដែលថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១០,០២២,១១១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៤២៨,៣៥៨នាក់ និងជាសះស្បើយឡើងវិញ ៨៤,៨៣៧,៥៩៧នាក់៕