Alynana Media Cambodia
Icon Collap
clinic narit

WHO ការរីករាលដាលនៃជំងឺអុតស្វាបានកើនឡើងជាង ៧០ប្រទេសហើយ នេះជាសញ្ញានៃគ្រោះអាសន្នសាកលលោក

Admin Alynana | Jul 24, 2022
WHO ការរីករាលដាលនៃជំងឺអុតស្វាបានកើនឡើងជាង ៧០ប្រទេសហើយ នេះជាសញ្ញានៃគ្រោះអាសន្នសាកលលោក
Clinic narith

ថ្នាក់ដឹកនាំនៃអង្គការសុខភាពពិភពលោក បានប្រកាសថា៖ ការរីករាលដាលនៃជំងឺអុតស្វា​បានកើនដល់ទៅជាង៧០ប្រទេស​ នេះគឺជាស្ថានការណ៍មិនធម្មតាមួយ ដែលអាចចាត់ទុកជាគ្រោះអាសន្នរបស់ពិភពលោក។​ ការប្រកាសនេះ បានធ្វើឡើងនៅថ្ងៃសៅរ៍ទី ២៣ ខែកក្កដា ឆ្នាំ២០២២នេះ។

អគ្គនាយកWHO លោក តេដ្រូស អាដ្ហាណុម ហ្គេប៊្រេយេស៊ុស (Tedros Adhanom Ghebreyesus)បានសម្រេចចិត្តចេញសេចក្តីប្រកាសបន្ទាន់មួយនេះ បើទោះជាខ្វះការព្រមព្រៀងមតិពីគណៈកម្មការគ្រោះអាសន្ននៃអង្គការសុខភាពពិភពលោកយ៉ាងណាក្តី។ ហើយនេះក៏ជាលើកទីមួយដែរ​ ដែលភ្នាក់ងារសុខាភិបាល នៃអង្គការសហប្រជាជាតិ មួយនេះ សម្រេចធ្វើសេចក្តីប្រកាសដោយខ្វះការមូលមតិបែបនេះ។

ប៉ុន្តែ លោកវេជ្ជបណ្ឌិត តេដ្រូស ក៏បានទទួលស្គាល់ថា ការសម្រេចចិត្តបែបនេះមិនមែនជាការងាយស្រួលនោះទេ។ ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ម៉ៃឃើល រ៉ាយអេន (Micheal Ryan) ប្រធានផ្នែកគ្រប់គ្រងគ្រោះអាសន្ននៃWHOក៏បានមានប្រកាសគាំទ្រថា ការសម្រេចដាក់ជំងឺអុតស្វាចូលក្នុងគ្រោះអាសន្នលំដាប់សាកលបែបនេះគឺដើម្បីឲ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់ និងចាត់វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់នឹងការរីករាលដាលមួយនេះ។​ ការប្រកាសនេះ ជាសញ្ញាថា វានឹងអាចមានការីករាលដាលឆ្លងទៅប្រទេសច្រើនជាងនេះទៀត។

សេចក្តីប្រកាសមួយនេះ នឹងអាចជាកម្លាំងជំរុញ ក៏ដូចជាដើម្បីស្វែងរកការវិនិយោគបន្ថែមលើការព្យាបាល និងការផលិតវ៉ាក់សាំងសម្រាប់ជំងឺដ៏កម្រមួយនេះផងដែរ៕

 

ប្រែសម្រួល៖ កញ្ញា សូរិយា