Alynana Media Cambodia
Icon Collap
clinic narit

ស្ដេចអនាគតរូបនេះ នឹងត្រូវទទួលមរតកអចលនទ្រព្យដែលមានអាយុកាល 685 ឆ្នាំដែលមានតម្លៃ 1 ពាន់លានដុល្លារ

Admin Alynana | Sep 14, 2022
ស្ដេចអនាគតរូបនេះ នឹងត្រូវទទួលមរតកអចលនទ្រព្យដែលមានអាយុកាល 685 ឆ្នាំដែលមានតម្លៃ 1 ពាន់លានដុល្លារ
Clinic narith

បរទេសៈ ព្រះអង្គម្ចាស់ វីលៀម William ជារាជ្យបុត្រាទី១ របស់ស្ដេចថ្មីនៃចក្រភពអង់គ្លេស ព្រះអង្គម្ចាស់ Charles III ត្រូវទទួលមរតកអចលនទ្រព្យដែលមានអាយុកាល 685 ឆ្នាំដែលមានតម្លៃ 1 ពាន់លានដុល្លារ ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់រាជវង្សានុវង្សចក្រភពអង់គ្លេស ជាសរុបយ៉ាងហោចណាស់ 18 ពាន់លានផោន (21 ពាន់លានដុល្លារ) បូករួមទៅលើ ដី អចលនទ្រព្យ និងការវិនិយោគផ្សេងៗទៀត។

prince-william-duke-of-cambridge-attends-a-service-of-news-photo-1600197037

តាំងពីរាប់សតវត្សមកហើយនៅក្នុងខ្សែររាជ្យវង្សអង់គ្លេសតែងតែរៀបចំអ្នកស្នងតំណែងជាកូនច្បងក្នុងគ្រួសារ ហើយឥលូវនេះ ព្រះអង្គម្ចាស់ វីលៀម William ជារាជ្យបុត្រាទី១ និងត្រូវឡើងសោយរាជ្យបន្ទាប់ពីឪពុករបស់ខ្លួន គឺ ស្តេចឆាលស៍ ទី3 នៅពេលអនាគត។

ស្តេចនាពេលអនាគតរូបនេះ នឹងត្រូវបានទទួលមរតកអចលនទ្រព្យ Duchy of Cornwall ពីឪពុករបស់គាត់ ជាមួយទ្រព្យសម្បត្តិដ៏ច្រើន និងកាន់កាប់ដីដែលគ្របដណ្តប់លើផ្ទៃដីជិត 140,000 ហិចតា ភាគច្រើននៅភាគនិរតីនៃប្រទេសអង់គ្លេស៕
ប្រភពៈ CNN