Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កូនឡានអគ្គិសនីម៉ូឌែលថ្មី Wuling Bingo តម្លៃក្រោម១ម៉ឺន$សាកថ្មម្តងជិះបានជាង២០០គីឡូ

Media LNN | Jul 03, 2023
កូនឡានអគ្គិសនីម៉ូឌែលថ្មី Wuling Bingo តម្លៃក្រោម១ម៉ឺន$សាកថ្មម្តងជិះបានជាង២០០គីឡូ
Clinic narith

យោងតាម​ការចុះផ្សាយរបស់សារព័ត៌មាន Car News China កាលពីពេលថ្មីនេះបានឱ្យដឹងថា​ កូនរថយន្តអគ្គិសនីរបស់ GM ម៉ូឌែល Wuling Bingo បានចេញលក់ក្នុងតម្លៃ ៨,៦០០ ដុល្លារនៅក្នុងប្រទេសចិនជាមួយសម្ថភាពមិនចាញ់រថយន្តដែលមានតម្លៃថ្លៃប៉ុន្មានទេ ពោលគឺសាកសមបំផុតសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ។​Wuling Bingo Mini EV គឺជារថយន្តអគ្គិសនីប្រភេទ hatchback មានកៅអីចំនួន៤ ដែលមាប្រវែង៣.៩ ម៉ែត្រ ទទឹង ១.៧ ម៉ែត្រ និងកំពស់ ១.៥៨ ម៉ែត្រ មានកម្លាំង ៤១ សេះ សាកមួយពេញ អាចធ្វើដំណើរម្តងបានរយៈចម្ងាយ២០៣ គីឡូម៉ែត្រ។ មួយវិញទៀតសម្រាប់ថ្មថាមពល ៣១.៩ kWh វិញមានកម្លាំងរហូតដល់ទៅ​ ៦៨ សេះ អាចរត់បាន ៣៣៣ គីឡូម៉ែត្រ ពោលរថយន្តប្រភេទនេះគឺល្អមែនទែនសម្រាប់ការជិះប្រចាំថ្ងៃ ងាយស្រួលធ្វើដំណើរជិតៗប្រចាំថ្ងៃ។គួរជម្រាបផងដែរថា ទោះបីជាម៉ូដែលនេះមានទំហំតូចក៏ដោយ ប៉ុន្តែវាផ្ទៃខាងក្នុងធំទូលាយមានអេក្រង់ឌីជីថលចំនួនពីរ​ជាមួយនឹងអេក្រង់កម្សាន្ដទំហំ ១០.២៥ អិង។ លើសពីនេះ កៅអីខាងក្រោយអាចបត់សម្រាប់ធ្វើជាពូកសម្រាប់គេងក៏បាន៕