Alynana Media Cambodia
Icon Collap
clinic narit

អាមេរិក អនុញ្ញាតឱ្យ ពលរដ្ឋ ប្រើសញ្ញា X សម្គាល់ ភេទ មិនមែន ប្រុស ឬ ស្រី

Admin Alynana | Apr 04, 2022
អាមេរិក អនុញ្ញាតឱ្យ ពលរដ្ឋ ប្រើសញ្ញា X សម្គាល់ ភេទ មិនមែន ប្រុស ឬ ស្រី
Clinic narith

ក្រុង វ៉ាស៊ីនតោន៖ ជនជាតិ អាមេរិក នឹង អាច ជ្រើស សញ្ញា «X» នៅលើ ទម្រង់ លិខិតឆ្លងដែន ជំនួសឱ្យភេទប្រុស ឬ ស្រី ដោយចាប់ផ្ដើមអនុវត្ដ ពីថ្ងៃ ទី  ១១ ខែមេសា តទៅ ។ នេះបើ យោងតាម រដ្ឋាភិបាល អាមេរិក បានប្រកាស ពីសប្ដាហ៍មុន ។

 នេះមានន័យថាពលរដ្ឋ អាមេរិក ដែលស្គាល់ ជាបុគ្គល កែ ភេទ នឹងអាច ជ្រើសរើស សញ្ញា «X» នៅលើទម្រង់ លិខិត ដោយ មិន ខ្វល់ ចំពោះ ភេទ ដែល គូស នៅលើ សំបុត្រកំណើត ឬ ឯកសារ ផ្លូវការ កន្លងមក ឡើយ ។

 

 សេតវិមានបានឱ្យដឹងថា ៖ « កន្លងមក អ្នក កែ ភេទ អ្នក គ្មាន ភេទ និង អ្នក មិន ទទួលយកអត្ដសញ្ញា ពី កំណើត ពិបាក ក្នុងការ ធ្វើដំណើរ ប្រកបដោយ សុវត្ថិភាព និង ទទួលបាន ការគោរព ពេលពួកគេធ្វើដំណើរនៅ ទូទាំង សហ រដ្ឋ អាមេរិក និង ជុំវិញ ពិភពលោក » ។

 សេចក្ដីថ្លែងការណ៍ បាន បន្ដថា ៖ « នេះជាជំហានឆ្ពោះទៅមុខ ដ៏ធំមួយក្នុងការ ប្ដេជ្ញាចិត្ដរបស់ ប្រធានាធិបតី ចំពោះ ការពង្រីក វិសាលភាព លើលិខិតស្នាម ប្រកបដោយ ភាពត្រឹមត្រូវ ចំពោះអ្នកកែភេទនិងអ្នកគ្មានភេទ » ។

 សេតវិមាន ក៏បាន ឱ្យដឹងថា រដ្ឋបាលសន្តិសុខ ដឹកជញ្ជូន (TSA) ដែល ដំណើរការ សន្ដិសុខ នៅអាកាសយានដ្ឋាន កំពុងធ្វើការ យ៉ាង ជិតស្និទ្ធ ជាមួយយន្ដហោះ នៅទូទាំងប្រទេស ដើម្បី ផ្សព្វផ្សាយ ការប្រើប្រាស់ និង ទទួលយកអ្នក ជ្រើសរើស សញ្ញា «X» ដើម្បី ធានាពី ប្រសិទ្ធភាព និង ភាព ត្រឹមត្រូវចំពោះ អ្នកដំណើរ ។

 

 អាកាសយានដ្ឋាន ក្នុងស្រុក ចំនួន ២ បានផ្ដល់ ជម្រើស អត្ដ សញ្ញាណ ភេទ ទី ៣ រួចហើយ សម្រាប់ អ្នកដំណើរ ធ្វើការ កក់ ហើយ អាកាសយានដ្ឋាន មួយទៀត នឹងចូលរួម ជាមួយ ពួកគេនៅឆ្នាំនេះ ។ TSA ក៏បាន ផ្លាស់ប្ដូរ នីតិវិធី ដើម្បីលុបកូឡោន ភេទចេញពេលបង្កើតសុពលភាព អត្ដសញ្ញាណ អ្នកដំណើរនៅប៉ុស្ដិ៍សន្ដិសុខនៃអាកាស យានដ្ឋាន ៕