Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនរថយន្តតេស្លាអាមេរិក ប្រមូលរថយន្តម៉ូដែល Y ចំនួន ៣៤៧០គ្រឿងមកកែឡើងវិញដោយសាររលុងដៃខ្ចៅប្រព័ន្ធសុវត្ថិភាព

Admin Alynana | Mar 06, 2023
ក្រុមហ៊ុនរថយន្តតេស្លាអាមេរិក ប្រមូលរថយន្តម៉ូដែល Y ចំនួន ៣៤៧០គ្រឿងមកកែឡើងវិញដោយសាររលុងដៃខ្ចៅប្រព័ន្ធសុវត្ថិភាព
Clinic narith

ក្រុមហ៊ុនរថយន្តតេស្លាអាមេរិក ប្រកាសប្រមូលរថយន្តម៉ូដែល Y ចំនួន ៣៤៧០គ្រឿងមកកែឡើងវិញ ដោយសារតែមានបញ្ហារលុងដៃខ្ចៅប្រព័ន្ធសុវត្ថិភាពកៅអីអង្គុយ អាចមានហានិភ័យគ្រោះថ្នាក់ពេលបើកបរ។

តេស្លាបានកំពុងប្រកាសប្រមូលរថយន្តម៉ូដែល Y ចំនួន ៣៤៧០គ្រឿងមកកែឡើងវិញនៅក្នុងរយៈពេលមួយឆ្នាំ២០២៣នេះនៅសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាមេរិក (NHTSA) បាននិយាយថា ទ្រនាប់ខ្មៅស៊ុមកៅអីរបស់រថយន្តមានបញ្ហារលុង ដែលងាយនឹងធ្វើឲ្យប្រព័ន្ធខ្សែក្រវ៉ាត់កៅអីមិនរឹងមាំ បង្កើនហានិភ័យគ្រោះថ្នាក់អំឡុងពេលបើកបរ។ Tesla បានចេញបកស្រាយប្រាប់ NHTSA ថា ខ្លួនបានបញ្ជាក់ពីចំណុចដែលត្រូវធានាសងជូនអតិថិជនវិញចំនួន ៥ចំណុចរួចហើយចាប់តាំងពីខែធ្នូ។ ហើយក្រុមហ៊ុន ក៏មិនបានដឹងឮទទួលខុសត្រូវពីការរងរបួស ការស្លាប់ណាមួយឡើយ ប្រសិនបើការកោះហៅមិនត្រូវបានធ្វើតាម។

ក្រុមហ៊ុនផលិតរថយន្តរបស់មហាសេដ្ឋីអ៊ីលនម៉ាស់នេះ បានបញ្ជាក់ទៀតថា នៅក្នុងខែធ្នូ ក្រុមហ៊ុនផ្គត់ផ្គង់ Tesla ក៏បានចូលទៅអនុវត្តការគ្រប់គ្រងដំណើរការ រួមជាមួយនឹងការបណ្តុះបណ្តាល និងការត្រួតពិនិត្យយ៉ាងល្អិតល្អន់ម្តងដែរ តែមិនបានប្រទះនឹងភាពមិនប្រក្រតីណាមួយទេ​។ ក្រុមហ៊ុនអនុវត្តតាមបច្ចេកទេសល្អប្រសើរ មើលហើយមើលទៀតដើម្បីធ្វើឲ្យប្រព័ន្ធនេះដំណើរការត្រឹមត្រូវ៕

ប្រភព៖REUTERS