(ហាណូយ)៖ ប្រជាពលរដ្ឋវៀតណាមជាច្រើននាក់ បាននាំគ្នាសម្រុកទៅផ្សារលក់ទំនិញទិញ សម្ភារ ម្ហូបអាហារទុក ខណៈពេលព្យុះយ៉ាកជី (Yagi) បានវិវត្តន៍ទៅជាព្យុះសង្ឃរានឹងវាយប្រហារខ្លាំងនៅប្រទេសវៀតណាមនៅថ្ងៃស្អែកនេះ។
ប្រជាពលរដ្ឋវៀតណាម នៅក្នុងទីក្រុងហាណូយដែលជាទីក្រុងធំប្រចាំប្រទេសវៀតណាម ហើយត្រូវបានព្យាករណ៍ថានឹងរងការវាយប្រហារដោយព្យុះកំណាច យ៉ាកជី នៅល្ងាចថ្ងៃសុក្រ ខែកញ្ញានេះ បានសម្រុកទៅផ្សារនានាក្នុងទីក្រុង ដើម្បីទិញម្ហូបអាហារ និងសម្ភារចាំបាច់ទុក ក្នុងករណីព្យុះយ៉ាកជី វាយប្រហារក្នុងទីក្រុង។
យោងតាមសេចក្តីរាយការណ៍ពីបណ្តាញសារព័ត៌មានវៀតណាម បានឱ្យដឹងថា ហាងលក់ទំនិញ និង ផ្សារមួយចំនួនក្នុងទីក្រុង មានមនុស្សច្រើនកោះករ និង លក់ដាច់អស់គ្មានសល់ដោយកំណើនកើនចំនួនអ្នកមកទិញប្រមាណជិត៤០០ភាគរយ ហើយកន្លែងគិតលុយត្រូវបង្ខំចិត្តបន្ថែមកម្លាំង៕