Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

YouTube គ្រោងបើកដំណើរការ Shopping Channel ជាលើកដំបូងនៅកូរ៉េខាងត្បូង

Media LNN | Jun 26, 2023
YouTube គ្រោងបើកដំណើរការ Shopping Channel ជាលើកដំបូងនៅកូរ៉េខាងត្បូង
Clinic narith

កម្មវិធីចែករំលែកវីដេអូអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អាមេរិក YouTube គ្រោងដាក់ចេញ Official Chennel ថ្មីរបស់ខ្លួនជាលើកដំបូងដែលមានឈ្មោះថា YouTube Shopping Chennel នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

0a3b05d9751d289d63469106608eb42a-373

នេះជាលើកទី១ ដែល YouTube ប្រកាសបើកដំណើរការ Shopping Chennel ឬបណ្តាញទិញទំនិញអនឡាញនៅលើភ្លេតហ្វមរបស់ខ្លួន។ កន្លងមក YouTube ផ្តល់ជូនតែសេវាកម្ម Livestream ឬ ដាក់ផ្សាយពាណិជ្ជកម្ម «ads» តែប៉ុណ្ណោះ។

ប្រភពពីសារព័ត៌មាន Yonhab បានឱ្យដឹងថា Shopping Channel ថ្មីរបស់ YouTube នឹងដាក់ឱ្យប្រើប្រាស់សម្រាប់រយៈពេលសាកល្បង ៩០ថ្ងៃដំបូងតែនៅកូរ៉េខាងត្បូងប៉ុណ្ណោះ នឹងដំណើរការជាភាសាកូរ៉េតែមួយគត់។ ជាមួយនឹងការបើកដំណើរការសាកល្បងនេះ ជំហ៊ានដំបូង YouTube នឹងបញ្ចេញភ្លេតហ្វម live-commerce ហើយគ្រោងនឹងពង្រីកភ្លេតហ្វម livestream shopping content រហូតដល់ទៅ ៣០ម៉ាកយីហោផ្សេងគ្នាឯណោះ៕