សង្គ្រាមអ៊ុយក្រែន៖ កាលពីល្ងាចថ្ងៃអង្គារនាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញ ស្លូវេនី និងសាធារណរដ្ឋឆេក បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyខណៈដែលបម្រាមគោចរនៅតែបន្តនៅទីក្រុង Kyiv។
ក្រុមនេះគឺជាមេដឹកនាំលោកខាងលិចដំបូងគេដែលធ្វើទស្សនកិច្ចនៅអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានឈ្លានពាន។
អ៊ុយក្រែនបានសរសើរភាពក្លាហានរបស់មេដឹកនាំអឺរ៉ុបបីនាក់ដែលបានធ្វើដំណើរតាមផ្លូវដ៏គ្រោះថ្នាក់នេះ តាមផ្លូវដែកពីប៉ូឡូញទៅកាន់ទីក្រុង Kyiv ក្នុងការបង្ហាញការគាំទ្រមួយ ខណៈដែលទីក្រុងនេះបានរងការវាយប្រហារបន្ថែមទៀតពីរុស្ស៊ី។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានសរសេរនៅលើ Twitter ថា ទណ្ឌកម្ម "បំផ្លិចបំផ្លាញ" ប្រឆាំងនឹងរុស្ស៊ី ត្រូវបានពិភាក្សា រួមទាំង "ការទទួលស្គាល់រុស្ស៊ីថាជាអ្នកបង្កភេរវកម្ម" ។
នៅពេលដែលកិច្ចពិភាក្សាបានកើតឡើង មានការផ្ទុះខ្លាំងមួយបានកើតឡើងធ្វើអោយមានសម្លេងឮនៅទូទាំងទីក្រុង Kyiv ពីការប្រយុទ្ធគ្នានៅគែមខាងលិចនៃរដ្ឋធានី។
សារព័ត៌មាន BBC បានអោយដឹងថា មេដឹកនាំបានសម្រេចចិត្តធ្វើដំណើរតាមរថភ្លើង ពីព្រោះការហោះហើរដោយយន្តហោះយោធាប៉ូឡូញ អាចត្រូវបានចាត់ទុកថាជារឿងបង្កហេតុដ៏គ្រោះថ្នាក់។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើពេលណារថភ្លើងរបស់ពួកគេនឹងធ្វើដំណើរត្រឡប់ទៅទីក្រុង Warsaw វិញនោះទេ។
លោក Zelensky បាននិយាយថា ប្រជាជនអ៊ុយក្រែនឥឡូវនេះយល់ថា ពួកគេមិនអាចចូលរួមជាមួយណាតូបានទេ យើងបានឮអស់រយៈពេលជាច្រើនឆ្នាំមកហើយថា ទ្វារបើកចំហ ប៉ុន្តែយើងក៏បានឮថាយើងមិនអាចចូលរួមបានទេ។ វាគឺជាការពិត ហើយត្រូវតែទទួលស្គាល់ខ្ញុំរីករាយដែលប្រជាជនរបស់យើងចាប់ផ្តើមយល់ពីរឿងនេះ ហើយពឹងផ្អែកលើខ្លួនឯង និងដៃគូរបស់យើងដែល តែងតែជួយដល់ពួកយើង៕