Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មិននឹកស្មានថាសហរដ្ឋអាមេរិកជាប្រទេសដែលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេបំផុតនាពេលបច្ចុប្បន្ន

Sang Kim | Apr 12, 2020
មិននឹកស្មានថាសហរដ្ឋអាមេរិកជាប្រទេសដែលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេបំផុតនាពេលបច្ចុប្បន្ន
Clinic narith

សហរដ្ឋអាមេរិកបានក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារជំងឺ កូវីដ១៩ច្រើនជាងគេបំផុតកាលពីថ្ងៃសៅរ៍។​​​​​​​​នេះគឺជាសុច្ចនាកដ៏ រសោកសៅ ដែលបង្ហាញថាសហរដ្ឋអាមេរិកគឺជាចំណុចកណ្ដាលនៃជំងឺឆ្លងរាតត្បាតជាសាកលនេះ។
3500

គិតត្រឹមព្រឹកថ្ងៃអាទិត្យ ម៉ោងក្នុងសហរដ្ឋអាមេរិកនេះ សហរដ្ឋអាមេរិក មានករណីឆ្លងជំងឺ កូវីដ១៩ ចំនួនជាង៥៣០.០០០ នាក់ ហើយមានករណី ស្លាប់ចំនួន ២០.៦៨០ នាក់។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins University នៅក្នុងសហរដ្ឋអាមេរិក។

1000x-1

តួលេខនេះបានបង្ហាញថាសហរដ្ឋ អាមេរិក នាំមុខគេលើចំនួនករណីឆ្លង និងករណីស្លាប់ដោយសារជំងឺកូវីដ១៩ នេះដែលមានចំនួនអ្នកស្លាប់ ដោយសារជំងឺនេះលើសប្រទេសអ៊ីតាលីជាលើកដំបូង។  ករណីស្លាប់ដោយសារ ជំងឺ កូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលីមានចំនួន ១៩.៤៦៨នាក់​​​​គិតត្រឹម ថ្ងៃ សៅរ៍។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins University ដដែលនេះ។

សហរដ្ឋអាមេរិកក៏បានក្លាយជាប្រទេសដំបូងបង្អស់នៅក្នុងពិភពលោក ដែលបានរាយការណ៍ថា មានចំនួនអ្នកស្លាប់ដោយសារជំងឺ​កូវីដ ១៩ ចំនួន ជាង ២.០០០ នាក់ក្នុងមួយ ថ្ងៃ។ សហរដ្ឋអាមេរិកបានរាយការណ៍ថាមាន អ្នក ស្លាប់ដោយសារជំងឺនេះ ចំនួន ២.១០៨ នាក់  កាលពីថ្ងៃ សុក្រ ដែលនេះគឺជា តួលេខអ្នកស្លាប់ខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃនៅលើពិភពលោក ចាប់ តាំងពី ជំងឺនេះបានចាប់ផ្ដើមផ្ទុះរាលដាលនៅក្នុងប្រទេសចិនកាលពីចុង ខែធ្នូ មក។  

រដ្ឋញូវយ៉កគឺជារដ្ឋដែលរងការប៉ះពាល់ខ្លាំងបំផុតនៅក្នុងសហរដ្ឋអាមេរិក។ អភិបាលរដ្ឋ ញូវយ៉ក​លោក Andrew Cuomo បាន រាយការណ៍ កាលពីថ្ងៃ សៅរ៍ ថាមានអ្នកស្លាប់ ចំនួន ៧៨៣ នាក់កាលពី ថ្ងៃសុក្រដែលធ្វើឲ ចំនួនអ្នកស្លាប់សរុបនៅក្នុងរដ្ឋនេះកើនឡើងដល់ជាង ៨៦០០នាក់។

maxresdefault

ដើម្បីជួយទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩ នេះឆ្លងរាលដាលកាន់តែខ្លាំងក្លាថែម ទៀត​​​​អភិបាលក្រុងញូវយ៉កនៅក្នុងរដ្ឋញូវយ៉កលោក Bill de Blasioបានប្រកាសថាសាលារៀនរដ្ឋទាំងអស់ដែលកំពុងតែបិទស្រាប់នឹងត្រូវបន្តបិទ រហូតដល់ចុងឆ្នាំនេះដោយសិស្សសាលាចំនួន១ លាន ១ សែន នាក់មិនអាច ទៅសាលារៀនបានទេ។

លោកde Blasio បានថ្លែងថាការ សម្រេចនេះគឺជាការសម្រេចដ៏ «លំបាក» មួយប៉ុន្តែលោកបានលើកឡើងដូច្នេះ ថា៖ «ខ្ញុំ អាច និយាយ បាន ថា នេះ គឺ ជា រឿង ត្រឹមត្រូវដែលត្រូវ ធ្វើ។ វា ច្បាស់ណាស់នឹងជួយសង្គ្រោះ ជីវិតរបស់ យើង »៕

 

ប្រភព: VOA