Alynana Media Cambodia
Icon Collap
clinic narit

នេះជាដំណឹងល្អ!​សំម្រាប់បងប្អូនម្ចាស់ ផ្ទះសំណាក់និងភោជនីយដ្ឋាន រដ្ឋាភិបាលបានលើកលែងការបង់ពន្ធដល់ទៅ៣ខែ

Sang Kim | Apr 21, 2020
នេះជាដំណឹងល្អ!​សំម្រាប់បងប្អូនម្ចាស់ ផ្ទះសំណាក់និងភោជនីយដ្ឋាន រដ្ឋាភិបាលបានលើកលែងការបង់ពន្ធដល់ទៅ៣ខែ
Clinic narith

រដ្ឋាភិបាល​លើក​លែង​ពន្ធ​បី​ខែ​ដល់​សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន និង​ទីភ្នាក់​ងារ​ទេសចរណ៍​

​រដ្ឋាភិបាល​បានប្រកាស់​ផ្តល់​ការលើកលែង​ពន្ធ​រយៈពេល ៣ ខែ​ដល់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​និង​ភ្នាក់ងារទេសចរណ៍​នានា​ក្នុង​រាជធានី​ភ្នំពេញ ​និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ​ដោយសារ​អាជីវកម្ម​ទាំងនេះ​កំពុងតែ​ទទួលរង​ឥទ្ធិពល​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត COVID-19​។​

​នៅក្នុង​លិខិត​មួយ​កាលពី​ម្សិលមិញ​ផ្ញើជូន​បណ្តា​ប្រធាន​មន្ទីរ​ទេសចរណ៍ លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា ការលើកលែង​ពន្ធ​ត្រូវបាន​ធ្វើឡើង​ស្របតាម​វិធានការណ៍​របស់​រដ្ឋាភិបាល​ដែលមាន​គោលបំណង​ជួយ​វិស័យ​ឯកជន​និង​និ​យោ​ជិ​ក​ដែល​រងគ្រោះ​ដោយ​រោគរាតត្បាត​។​

​លោក ទិ​ត ចន្ថា បាន​បញ្ជាក់ថា ការលើកលែង​រយៈពេល ៣ ខែ​គិត​ចាប់ពី​ខែមីនា​ដល់​ខែឧសភា​គឺ​សម្រាប់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ភ្នាក់ងារទេសចរណ៍​នៅ​ភ្នំពេញ សៀមរាប ព្រះសីហនុ កែប​កំពត ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត​ដែល​បាន​ចុះឈ្មោះ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

Tith-Chantha_Siv-Channa-1

លោក​បាន​មានប្រសាសន៍ថា​៖« អាជីវកម្ម​ទាំងនេះ​នៅតែមាន​កាតព្វកិច្ច​ប្រកាស​ពន្ធ​របស់​ពួកគេ​ដោយ​ប្រើ​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម (E-VAT) ជា​រៀងរាល់ខែ​ក្នុងកំឡុងពេល​លើកលែង​» ។​

លោក​បន្តថា ម្ចាស់​អាជីវកម្ម​លក់​ចំនីអាហារ​និង​ភេសជ្ជៈ​ដែល​បាន​ផ្អាក​ឬ​បញ្ឈប់​អាជីវកម្ម​របស់​ពួកគេ​ត្រូវដាក់​ពាក្យស្នើសុំ​នៅ​ក្រសួង​ការងារ​ដើម្បី ឲ្យ​កម្មករ​ដែល​អស់​ការងា​រ​ធ្វើ​របស់​ពួកគេ​អាច​ទទួលបាន​ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារ​សម្រាប់​រយៈពេល ២ ខែ​។​

​លោក ខៀវ បូរី អ្នកគ្រប់គ្រង​នៅផ្ទះ​សំណាក់​យីហោរ​ហ្គោ​ត​មូ​ន​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​កោតសរសើរ​ចំពោះ​ការលើកលែង​ពន្ធ​រយៈពេល ៣ ខែ​របស់​រដ្ឋាភិបាល​ដោយ​និយាយថា ផ្ទះសំណាក់​របស់លោក​ទ​ទួល​រង​ការខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​មេរោគ​កូ​រ៉ូ​ណា​។​

​លោក​ថ្លែងថា​៖ « ផ្ទះសំណាក់​របស់​យើង​បាន​បាត់បង់​អតិថិជន​ប្រហែល​ពី ៧០ ទៅ ៨០ ភាគរយ​ហើយ​ប្រាក់ចំណូល​របស់​យើង​បាន​ធ្លាក់ចុះ​នៅក្នុង​អំឡុង​ពេលនេះ​។ យើង​ប្រឈម​នឹង​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​។ ប្រសិនបើ​រដ្ឋាភិបាល​ស​ម្រេច​ដក​ពន្ធ​រយៈពេល ៣ ខែ​វា​នឹង​ជួយ​យើង​បាន​ច្រើន​» ។​


កាលពី​ខែកុម្ភៈ រដ្ឋាភិបាល​បានប្រកាស​លើកលែង​ពន្ធ​ប្រចាំខែ​សម្រាប់​សណ្ឋាគារ​និង​ផ្ទះសំណាក់​តែ​នៅក្នុង​ខេត្តសៀមរាប​រយៈពេល ៤ ខែ​គិត​ចាប់ពី​ខែកុម្ភៈ​ដល់​ខែឧសភា ចាប់តាំងពី​វិស័យ​ទេសចរណ៍​បាន​ធ្លាក់ចុះ​នៅក្នុង​ខេត្ត​នេះ​៕