កម្ពុជា៖កំពង់ផែខេត្តព្រះសីហនុ កំពុងត្រូវបានអភិវឌ្ឍពង្រីកសមត្ថភាព ហើយនៅឆ្នាំ២០២៤ នាវា ៧០ភាគរយ អាចចូលចតនៅកំពង់ផែទឹកជ្រៅតែមួយគត់នេះបាន។ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅឆ្នាំ២០២៤ កំពង់ផែខេត្តព្រះសីហនុ នឹងបញ្ចប់គម្រោងពង្រីកជម្រៅទឹកឲ្យបាន ១៤,៥ ម៉ែត្រ ដែលនាវា ៧០ភាគរយ អាចចូលផ្ទេរនិងលើកដាក់ទំនិញ ដោយមិនបាច់ឆ្លងកាត់ប្រទេសជិតខាង។
ការអភិវឌ្ឍន៍នៅដំណាក់កាលទី ២ និង ទី ៣ នឹងពង្រីកជម្រៅទឹកឲ្យបាន ១៨ ម៉ែត្រ អាចរួចរាល់នៅឆ្នាំ ២០២៨ ពេលនោះនាវាលើពិភពលោក ៩៨ ភាគរយអាចប្រើប្រាស់ និងធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅផែសមុទ្រប្រទេសកម្ពុជា មានភាពមមាញឹកជាងមុន។ លោកបញ្ជាក់ថា ការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ មានការជួយគាំទ្រពីរដ្ឋាភិបាលជប៉ុន។ ការអភិវឌ្ឍកំពង់ផែនេះរួចរាល់ កម្ពុជាអាចម្ចាស់ការ អាចធ្វើឲ្យតម្លៃដឹកជញ្ជូនតាមសមុទ្រចុះទាប ប្រហាក់ប្រហែលប្រទេសជិតខាង៕