Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អណ្តូងរ៉ែមួយនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាបានធ្វើឲ្យមនុស្សស្លាប់ជាង ១៦០នាក់

Sang Kim | Jul 03, 2020
អណ្តូងរ៉ែមួយនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាបានធ្វើឲ្យមនុស្សស្លាប់ជាង ១៦០នាក់
Clinic narith

(រ៉ង់ហ្គូន)៖ អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះធម្មជាតិរអិលបាក់ដី នៅអណ្តូងរ៉ែមួយនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៦៨នាក់ ខណៈអាជ្ញាធររំពឹងថា ចំនួនអ្នកស្លាប់អាចកើនច្រើនជាងនេះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។

ក្រុមជួយសង្គ្រោះរបស់មីយ៉ាន់ម៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមថា គ្រោះមហន្តរាយនេះបានកើតឡើង​បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋកាឈីន (Kachin) ជាប់ព្រំដែនជាមួយចិន ក្រុមសង្គ្រោះបានរកឃើញសាកសព ១៦៨នាក់ ខណៈការរុករកនៅតែបន្ត។ អាជ្ញាធរបានស្តីបន្ទោស ទៅលើក្រុមហ៊ុនរុករករ៉ែ ដែលមិនបានអើពើពីការព្រមានរបស់អាជ្ញាធរមូលដ្ឋាន ដែលហាមមិនឱ្យធ្វើការរុករករ៉ែក្នុងពេលមានភ្លៀងខ្លាំង។

គ្រោះរអិលបាក់ដីអាក្រក់ៗ និងគ្រោះថ្នាក់ផ្សេងៗទៀត តែងតែកើតមានឡើងជារឿយៗនៅតាមទីតាំងរុករករ៉ែ​ជាពិសេសនៅក្នុងរដូវភ្លៀង។ ជាក់ស្តែងកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះគ្រោះរអិលបាក់ដីមួយ​បានកើតឡើងនៅទីនោះដែរ ដែលបានបណ្តាលឲ្យមនុស្សចំនួន ១១៦នាក់ស្លាប់។ ប្រទេសមីយ៉ាន់ម៉ា គឺស្ថិតក្នុងចំណោមប្រទេស ដែលនាំចេញត្បូងមានតម្លៃច្រើនជាងគេ ហើយវិស័យនេះកំពុងមានតំរូវការយ៉ាងខ្លាំងពីសំណាក់ប្រទេសជិតខាង ជាពិសេសគឺប្រទេសចិន៕DB71DFE9-184C-4DF3-9980-A731522059FD

8D058B9B-FD67-44EE-8010-7B66D1230696652D962B-F931-45FC-A233-C0AE48577E3E
6FDB63A1-AD70-4B02-AD29-3E7FCB8E954F