Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជារកឃើញករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន​ ០១ នាក់​ និងជាសះស្បើយចំនួន​ ០២នាក់

Sang Kim | Aug 14, 2020
កម្ពុជារកឃើញករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន​ ០១ នាក់​ និងជាសះស្បើយចំនួន​ ០២នាក់
Clinic narith

គិតត្រឹមវេលាម៉ោង ៧ព្រឹក ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន​ ០១ នាក់​ និងជាសះស្បើយចំនួន​ ០២នាក់​នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ។

គួរបញ្ជាក់ថា អ្នកជំងឺកូវីដ ១៩ ០១ នាក់នោះជាស្ត្រីជនជាតិខ្មែរ មានអាស័យដ្ឋាននៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកដំណើរមកពីតាមជើងហោះហើរពីសហរដ្ឋអាមរិក តាមជើងហោះហើរឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០  ទទួលបាលតេស្តលើកទី ២ មានវិជ្ជមានកូវីដ ១៩ ចំនួន ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ចំណែកឯអ្នកជំងឺជាសះស្បើយ ០២ នាក់ ជាបុរសជនជាតិខ្មែរទាំង ០២ នាក់ ដែលមានអាស័យដ្ឋាននៅខេត្តត្បូងឃ្មុំ និងខេត្តកណ្តាល អ្នកដំណើរមកពីតាមជើងហោះហើរពីប្រទេសអារ៉ាប៊ីសាអូឌីត តាមជើងហោះហើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ ១៩ ចំនួន ២​ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីំមណ្ឌលសុខភាពចាក់អង្រែរ រាជធានីភ្នំពេញ។

សូមជម្រាបថា រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានចំនួនករណីវិជ្ជមានកូវីដ១៩ សរុប ២៧៣ ករណីទូទាំងប្រទេស ព្យាបាលជាសះស្បើយសរុប ២២៥ ករណី អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅសល់សរុបចំនួន ៤៨ ករណី និងមិនមានករណីស្លាប់ទេ។

សូមអានខ្លឹមសារលម្អិតនៃសេចក្តីប្រកាសខាងក្រោម៖F4262DC4-1D91-4FDC-8F9B-F2A7DC208BEF


D4CF30A0-E43E-494A-923C-46040E65D29C