Alynana Media Cambodia
Icon Collap
clinic narit

រកឃើញអ្នកឆ្លងថ្មី ០៤នាក់ទៀត ជាអ្នកដំណើរមកពីបរទេស

Admin Alynana | Feb 18, 2021
រកឃើញអ្នកឆ្លងថ្មី ០៤នាក់ទៀត ជាអ្នកដំណើរមកពីបរទេស
Clinic narith

ស្ថានភាព​នៅ​ព្រឹកនេះ នៅ​តែ​បន្ត​រកឃើញ​អ្នកឆ្លង​កូវីដ ០៤ នាក់ទៀត​ជា​អ្នក​ដំណើរ​មកពី​ក្រៅ។ អ្នក​ឆ្លង​ទាំង ០៤ នាក់​មាន​ឥណ្ឌូណេស៊ី ០២ នាក់ ស្វីស ០១ នាក់ និង​ចិន ០១នាក់។

បុរស​ឥណ្ឌូណេស៊ី​ឆ្លង​កូវីដ ១៩ មាន​អាយុ ១៨ ឆ្នាំ​ទាំង​ពីរ​នាក់ ដោយ​ម្នាក់​នៅ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ និង ម្នាក់​ទៀត​នៅ​ស្រុក​កោះធំ​ខេត្ត​កណ្តាល។ បុរស​ទាំង​ពីរ​នាក់​បាន​ធ្វើ​ដំណើរ​ពី​ឥណ្ឌូណេស៊ី​បន្ត​ជើង​ហោះហើរ​នៅ​សិង្ហបុរី​ បាន​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ ១៦ កុម្ភៈ ត្រូវ​បាន​បញ្ជាក់​មាន​វិជ្ជមាន​កូវីដ ១៩ ដោយវិទ្យាស្ថានសុខភាព​សាធារណៈ។

​អ្នក​ដំណើរជនជាតិ​ចិន​មាន​វិរុសកូវីដ ១៩ ម្នាក់​ទៀត មាន​អាយុ ៣២ ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ។​ ស្រ្តី​រូប​នេះ​បាន​ធ្វើ​ដំណើរ​ពីចិន​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់ប្រទេស​កម្ពុជា​នៅថ្ងៃ ០៧ កុម្ភៈ ២០២០។ 

ជនរងគ្រោះ​ចាស់ជាង​គេ​មាន​អាយុ ៦២ ឆ្នាំ​ជនជាតិ​ស្វីស​ បាន​​ឆ្លង​កូវីដ ១៩។ បុរស​ចំណាស់​នេះ​ធ្វើ​ដំណើរ​ពី​ស្វីស​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​សិង្ហបុរី មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ ០៤ កុម្ភៈ ២០២០៕

អ្នកឆ្លងទាំង ០៤ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាកព្យាបាល និង​អ្នក​ប៉ះពាល់ជា​អ្នក​រួមដំណើរ​ត្រូវ​បាន​បញ្ចូន​ទៅ​ធ្វើ​ចត្តាឡីស័ក​​បន្ត​ទៀត៕