Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ត្រូ​និក​

Admin Alynana | Apr 13, 2021
រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ត្រូ​និក​
Clinic narith

ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​ថ្មី​មួយ ស្តីពី​ស្តីពី​ការអនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម ​ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

អនុក្រឹត្យ​នេះ គោលបំណង និង​គោលដៅ កំណត់​អំពី​លក្ខខណ្ឌ​ពិសេស ​និង​ដាក់​ចេញ​នូវ​យន្តការ អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​លើ​ទំនិញ ​ឌីជីថល​ និង​សេវា​ឌីជីថល​ ដែល​ធ្វើ​ពាណិជ្ជកម្ម ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​សម្រាប់​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា ​និង​ធ្វើការ​ផ្គត់ផ្គង់​ដោយ​អ្នក​ជាប់ពន្ធ​អនិវាស​ន​ជន ដែល​មិនមាន​គ្រឹះស្ថាន​អចិន្ត្រៃយ៍​នៅ​កម្ពុជា ​ដើម្បី​ធានា​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ស្របតាម​មាត្រា​៧៥ នៃ​ច្បាប់​ស្តីពី​សារពើ​ព័ន្ធ ។

អនុក្រឹត្យ​នេះ មាន​វិសាលភាព​អនុវត្ត ចំពោះ​ការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ រាល់​សកម្មភាព​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដែល​ធ្វើឡើង​ដោយ​អ្នកផ្គត់ផ្គង់​អ​និវាស​ន​ជន ​នៅក្រៅ​ប្រទេស​កម្ពុជា​ មក​ក្នុងប្រទេស​កម្ពុជា​។ ​ដោយឡែក​ចំពោះ​សកម្មភាព​ពាណិជ្ជកម្ម ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ត្រូវ​អនុវត្តតាម​បទប្បញ្ញត្តិ ស្តីពី​អាករ​លើ​តម្លៃ​បន្ថែម​ជា​ធរមាន។​ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​សិក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើក​បញ្ហា​ផ្លូវច្បាប់​ទាំង​ច្បាប់​ជាតិ​ និង​អន្តរជាតិ ដើម្បី​ឈាន​ទៅដល់​ការ​ប្រមូល​ពន្ធ​លើ​សេវាកម្ម​ឌីជីថល​របស់​ក្រុមហ៊ុន ​ក៏ដូចជា​បច្ចេកវិទ្យា​បរទេស​ ដែល​មិន​ចុះបញ្ជី​នៅ​កម្ពុជា​។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​ជួប​ជាមួយ​ភាគី​ពាក់​ពន្ធ​ជាច្រើន​ហើយ​ក្នុងនោះ មាន​ជាអាទិ៍ ​៖ ក្រុមហ៊ុន ​Facebook, Google, Amazon, Visa, Huawei Cambodia, San Data Systems, Cisco និង IBM ជាដើម​។

ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ធ្លាប់បាន​បញ្ជាក់ថា​ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ត្រៀម​អនុវត្ត​យន្តការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ លើ​វិស័យ​មួយ​ចំនួន​បន្ថែមទៀត​ ដើម្បី​ធានា​បាន​នូវ​តម្លាភាព និង​មាន​ភាព​ប្រកួតប្រជែង​សម្រាប់​ថ្ងៃ​អនាគត​៕