Alynana Media Cambodia
Icon Collap
clinic narit

លោក គឹម សន្តិភាព ​ពន្យល់​ពី​មូលហេតុ​នៃ​ការបន្ត​បិទ​ខ្ទប់​មួយ​សប្តាហ៍​បន្ថែមទៀត

Admin Alynana | Apr 28, 2021
លោក គឹម សន្តិភាព ​ពន្យល់​ពី​មូលហេតុ​នៃ​ការបន្ត​បិទ​ខ្ទប់​មួយ​សប្តាហ៍​បន្ថែមទៀត
Clinic narith

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការបន្ត​បិទ​ខ្ទប់​មួយ​សប្តាហ៍​បន្ថែមទៀត សម្រាប់​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ ដោយ​លោក​អះអាង​ថា ការបិទ​ខ្ទប់​រយៈពេល ២ សប្តាហ៍​កន្លង​មក​នេះ​បាន​កាត់ផ្តាច់​ការចម្លង​ជា​ចង្កោម​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល​នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ​មេសា​នេះ។

 

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បិទខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​រយៈពេល ១ សប្តាហ៍​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ រហូត​ដល់​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពី​បានប្រកាស​បិទ​ខ្ទប់​រយៈពេល ២ សប្តាហ៍ កាលពី​ថ្ងៃទី ១៥ ខែ​មេសា៕