Alynana Media Cambodia
Icon Collap
clinic narit

ភាព​ចលាចល​ដណ្ដើម​អុកស៊ីសែន​គ្នា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ខណៈ​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់

Admin Alynana | Apr 29, 2021
ភាព​ចលាចល​ដណ្ដើម​អុកស៊ីសែន​គ្នា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ខណៈ​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់
Clinic narith

ឥណ្ឌា៖ នៅ​ប្រទេស​ឥណ្ឌា​ជាទី​ដែល​ចំនួន​មនុស្ស ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ ​COVID-19 ឥឡូវ​កើន​ឡើង​ជាង ២០​ម៉ឺន​នាក់ ​ទីផ្សារ​ងងឹត​ដណ្ដើម​អុកស៊ីសែន​មួយ​បាន​ហក់​ឡើង ​នូវ​ភាព​វឹកវរ​។ ​ខណៈ​ដែល​ធុង​អុកស៊ីសែន​នៅ​តាម​មន្ទីរពេទ្យ​កំពុង​អស់​បណ្ដើរៗ​ អ៊ុក​ស៊ី​សែន​នៅ​តាម​កន្លែង​ធ្វើ​អាជីវកម្ម​នានា​ត្រូវ​បាន​គេ​ប្រាប់​ ឱ្យ​ប្រគល់​សម្រាប់​ការប្រើប្រាស់​វេជ្ជសាស្ត្រ​បន្ទាន់​។​

​ចំនួន​អ្នក​ស្លាប់​ប្រចាំថ្ងៃ​របស់​ប្រទេស​ឥណ្ឌា ​ដែល​បាន​កើន​ឡើង​ជិត​ ៣ដង​ក្នុង​រយៈពេល ៣​សប្តាហ៍​ចុង​ក្រោយ​នេះ​ ក៏​ឆ្លុះបញ្ចាំង​ពី​ប្រព័ន្ធ​ថែទាំ​សុខភាព​ដែល​ទ្រុឌទ្រោម ​និង​ខ្វះខាត​ផង​ដែរ​។​ មន្ទីរ​នានា​ពេទ្យ​កំពុង​ប្រញាប់ប្រញាល់​រក​អុកស៊ីសែន ​គ្រែ ​ម៉ាស៊ីន​ជំនួយ​ខ្យល់​ដកដង្ហើម និង​រថយន្ត​សង្គ្រោះ​បន្ទាន់​បន្ថែម​ទៀត​។​ រូបភាព​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ Sky News របស់​អង់គ្លេសក៏បាន​បង្ហាញ​ផង​ដែរ ពី​ក្រុម​គ្រួសារ​នានា​ដែល​ព្យាយាម​កេង​ទុក​ធន​ធាន​របស់​ខ្លួន ដោយសារតែ​ប្រព័ន្ធ​មួយ​លែង​ដំណើរការ​។​

​ក្រសួង​សុខាភិបាល​របស់​ប្រទេស​នេះ​ កាលពី​ថ្ងៃ​ពុធ​បាន​រាយការណ៍​ថា​ មាន​មនុស្ស​ស្លាប់​ចំនួន ៣.២៩៣​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​របស់​ឥណ្ឌា​ឡើង​ដល់ ២០៤,៨១២​នាក់ និង​ករណី​ឆ្លង​សរុប​ចំនួន​ ១៨,៣៦៨,០៩៦នាក់​។ ​ប្រទេស​ឥណ្ឌា​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ ​COVID-19 ​ច្រើន​បំផុត​លំដាប់​ទី​៤ បន្ទាប់ពី​សហរដ្ឋ​អាមេ​រិក, ប្រេ​ស៊ី​ល និង​ម៉ិ​ក​ស៊ិ​ក​៕