Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងសុខាភិបាល​​រកឃើញ​អ្នក​ឆ្លងកូវីដ​រហូត​ជាង ​២០០​ នាក់​បន្ថែម​ទៀត តែ​គ្មាន​អ្នក​ស្លាប់​ថ្មីទេ

Admin Alynana | Feb 09, 2022
ក្រសួងសុខាភិបាល​​រកឃើញ​អ្នក​ឆ្លងកូវីដ​រហូត​ជាង ​២០០​ នាក់​បន្ថែម​ទៀត តែ​គ្មាន​អ្នក​ស្លាប់​ថ្មីទេ
Clinic narith

ភ្នំពេញ៖ ក្រសួង​សុខាភិ​បាល​បាន​ប្រកា​សពីការ​រកឃើ​ញអ្នក​ឆ្លង​វីរុស​កូវីដ​ ១៩​ បំប្លែង​ថ្មី​ប្រភេទ​អូមី​ក្រុង​រហូត​ដល់​ជាង​ ២០០​ នាក់​ ដែល​ក្នុង​នោះ​ភាគ​ច្រើន​គឺឆ្លង​ក្នុង​សហគមន៍​ខណៈ​អ្នកដំ​ណើរពី​បរទេស​ឆ្លង​ត្រឹម​តែ​ ៥ នាក់ ប៉ុន្តែ​គ្មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ថ្មីទេ ក្នុង​រយៈ​ពេល​ ៣៦​ ថ្ងៃមកនេះ​។

ក្រសួង​សុខាភិ​បាល​បាន​ឱ្យ​ដឹងនៅ​ព្រឹក​ថ្ងៃ​ទី ៩ ​ខែកុម្ភៈ​នេះ​​​ថា ​ក្រសួង​បានរក​ឃើញ​មនុស្ស​ចំនួន​ ២២៣ នាក់​បន្ថែម​ទៀត ​មាន​ឆ្លង​មេរោគ​កូវីដ ១៩​ ប្រភេទ​អូមីក្រុង​។​ ការ​រក​ឃើញ​នេះ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន ​២១៨ នាក់​ និង​អ្នក​ដំណើរ​មក​ពី​បរទេស​ចំនួន ​៥ នាក់។ ​ចំណែក​អ្នក​ជំងឺ​កូវីដ​ដែលបា​ន​ជាសះ​ស្បើយថ្មី​ទៀត​គឺ​មាន​ចំនួន ​៥៨ ​នាក់​។

 

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៩ ​កុម្ភៈ ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩​ សរុប​ទូទាំង​ប្រទេស​ចំនួន​ ១២២ ២០៦​ នាក់​ អ្នក​ជា​សះ​ស្បើយ​សរុប​មានចំ​នួន​ ១១៨ ​៣៤៤​ នាក់ ​និង​អ្នក​ស្លាប់​មាន​ចំនួន​ ៣ ០១៥ នាក់៕