បាត់ដំបង៖ ពលករចំណាកស្រុកខ្មែរជាង ៤០០នាក់ និងសមាជិកគ្រួសាររបស់ពួកគេបានឆ្លងកាត់ព្រំដែនខ្មែរ-ថៃ នៅស្រុកសំពៅលូន ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់នៅសប្តាហ៍ក្រោយជាមួយក្រុមគ្រួសារនៅស្រុកកំណើតរៀងៗខ្លួន។
កងកម្លាំងការពារតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីម្សិលមិញបានទទួលអ្នកទាំងនេះត្រឡប់មកកម្ពុជាវិញតាមភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្នុងនោះមានកុមារចំនួន ៥៤នាក់ និងកុមារី ២២នាក់។
ការធ្វើតេស្តនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ទទួលបានលទ្ធផលអវិជ្ជមាន ហើយកំណត់ត្រាចាក់ថ្នាំទាំងអស់ក៏ត្រូវបានស្កេនយ៉ាងម៉ត់ចត់ផងដែរ។
ជារៀងរាល់ឆ្នាំ ចាប់ពីខែមីនា និងដើមខែមេសា មានពលករចំណាកស្រុកខុសច្បាប់ និងស្របច្បាប់រាប់រយនាក់ បានឆ្លងកាត់ព្រំដែន។ ពួកគេចេញពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកផ្សេងទៀតដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើត។
ពលករចូលប្រទេសកម្ពុជា ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយក្រុមការងារចម្រុះ ដែលមានវេជ្ជបណ្ឌិត មកពីក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។ សម្រាប់អ្នកដែលបានរកឃើញថាមានលទ្ធផលអវិជ្ជមានពីការធ្វើតេស្តរហ័ស ប៉ុន្តែមិនបានទាន់បានចាក់វ៉ាក់សាំង ពួកគេត្រូវចាក់វ៉ាក់សាំងមុនពេលត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន៕