Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អូស្ត្រាលី នឹងធ្វើការសិក្សាបន្ថែម ទៅលើទីក្រុងវ័យឆ្លាត សម្រាប់រាជធានីភ្នំពេញ

Admin Alynana | Apr 26, 2022
អូស្ត្រាលី នឹងធ្វើការសិក្សាបន្ថែម ទៅលើទីក្រុងវ័យឆ្លាត សម្រាប់រាជធានីភ្នំពេញ
Clinic narith

(ភ្នំពេញ)៖ ឯកឧត្ដម ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

​ឯកឧត្ដម ប៉ាប្លូ កាង ក៏បានលើកឡើងផងដែរថា សម្រាប់អូស្ត្រាលី និងធ្វើការសិក្សាបន្ថែមទៅលើទីក្រុងវ័យ​​​ឆ្លាតសម្រាប់រាជធានីភ្នំពេញ។ ឯកឧត្ដម ប៉ាប្លូ កាង ក៏បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់​​​រដ្ឋបាលរាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឯកឧត្ដម ឃួង ស្រេង ថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញពិតជាអរគុណ ចំពោះការជួយរបស់អូស្ត្រាលីទៅលើការ

សិក្សាទៅលើការរៀបចំនៅទីក្រុងវៃឆ្លាត ឱ្យរាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្រាប់អាជ្ញាធររាជធានីភ្នំពេញនឹងជួយជ្រោមជ្រែងគ្រប់ការងាររបស់ស្ថានទូតអូស្ត្រាលី។

សូមជំរាបថា រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការសហការការងារជាមួយស្ថានទូតអូស្ដា្រលី ឲ្យកាន់តែប្រសើរបន្ថែមទៀត ខណៈកម្ពុជានិងអូស្ត្រាលី យើងមានទំនាក់ទំនងការទូតជាមួយគ្នាជាង៧០ឆ្នាំមកហើយ៕
sg4td1650944665634image (2)tndhcs1650944665717image (2)lehl2q1650944665607image (2)