Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
Borey Vimean Samnang បុរី វិមានសំណាង
TopContent CheckinMe
TopContent KW SAM SN

ក្រុមបាតុករ​រាប់រយ​នាក់​ប្រមូល​ផ្តុំគ្នា​តវ៉ា​ប្រឆាំង​តម្លៃ​ទំនិញ​ឡើង​ខ្ពស់ ​និង​រដ្ឋាភិបាល​

Admin Alynana | Jun 20, 2022
ក្រុមបាតុករ​រាប់រយ​នាក់​ប្រមូល​ផ្តុំគ្នា​តវ៉ា​ប្រឆាំង​តម្លៃ​ទំនិញ​ឡើង​ខ្ពស់ ​និង​រដ្ឋាភិបាល​
TopContent KW SAM SN Middle

ប៉ា​គី​ស្ថាន​៖ ក្រុមបាតុករ​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ដើម្បី​តវ៉ា​ប្រឆាំង​តម្លៃ​ទំនិញ​ឡើង​ខ្ពស់ ​និង​ប្រឆាំង​រដ្ឋាភិបាល​បច្ចុប្បន្ន​។ ការតវ៉ា​នេះ​ត្រូវបាន​អំពាវនាវ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោក Imran Khan​។
photo_2022-06-20_15-14-42 

អ្នក​តវ៉ា​ម្នាក់និយាយថា គ្មាន​តម្លៃ​ទំនិញឡើង​ខ្ពស់​នោះទេ​នៅក្នុង​រដ្ឋាភិបាល​របស់​លោក Imran Khan តម្លៃ​នៅ​ធម្មតា​។ អ្នក​តវ៉ា​និយាយថា យើង​នឹង​នាំយក​លោក Imran Khan ត្រឡប់មកវិញ​ម្ដងទៀត​។​ លោក Khan បាន​បម្រើ​ការជានា​យក​រដ្ឋមន្ត្រី​អស់​រយៈពេល​ជាង ​3​ឆ្នាំកន្លះ​រហូតដល់​លោកត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ ដោយ​ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ពី​សភា​កាលពី​ខែមេសា​។​ ​ចាប់តាំងពី​ពេល​នោះ​មក​លោក Khan បានធ្វើ​បាតុកម្ម​ជាមួយ​មនុស្ស​រាប់ពាន់នាក់​នៅ​ទូទាំងប្រទេស​។ លោកបាន​អះអាងថា ទីក្រុង​វ៉ាស៊ីនតោន​ជំទាស់​លោក​ ដោយសារតែ​នយោបាយ​ការបរទេស​ឯករាជ្យរ​បស់​លោក​ដែល​គាំទ្រ​ប្រទេស​ចិន និង​រុស្ស៊ី​។

​លោក​ត្រូវ​បាន​គេ​រិះគន់ ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ដែល​លោក​បាន​ធ្វើ​កាលពី​ថ្ងៃទី​24 ខែកុម្ភៈ​ទៅកាន់​ទីក្រុង​មូ​ស្គូ ជា​កន្លែង​ដែល​លោក​បាន​ជួប​ជាមួយ​លោកប្រធានាធិបតី Vladimir Putin ខណៈរថក្រោះ​រុស្ស៊ី​បាន​រុល​ចូល​ទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បា​ន​បដិសេធ​ ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​ប៉ា​គី​ស្ថាន៕