Alynana Media Cambodia
Icon Collap
clinic narit

សូមប្រុងប្រយ័ត្ន អ្នករស់នៅតាមតំបន់​មាត់សមុទ្រ កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង និងមាន​ខ្យល់​ក​ន្រ្តាក់

Admin Alynana | Aug 02, 2022
សូមប្រុងប្រយ័ត្ន អ្នករស់នៅតាមតំបន់​មាត់សមុទ្រ កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង និងមាន​ខ្យល់​ក​ន្រ្តាក់
Clinic narith
ភ្នំពេញ៖ ​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​ ​នៅ​ថ្ងៃ​ទី​២​ ​សីហា​ ​ឆ្នាំ​២​០​២​២​ ​នេះ បាន​ចេញ​សេ​ក្ដី​ជូនដំណឹង​ពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​ ​ដែល​ទទួលរង​ឥទ្ធិពល​ ​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ (​IT​C​Z​) ​ដែល​បាន​អូស​បន្លាយ​ ​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ​ ​ឡាវ​ ​វៀតណាម​ ​ជាមួយ​និង​ខ្យល់​មូសុង​និរតី​បក់​ក្នុង​ល្បឿន​ ​បង្គួរ​ទៅ​ខ្លាំង​មក​លើ​តំបន់​មាត់សមុទ្រ​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​រង់​ឥទ្ធិពល​ដូចជា​ ​តំបន់​ទំនាបកណ្ដាល​ ​សីតុណ្ហភាព​អប្ប​រ​មា​ ​មាន​ពី​ ​២​៣​-​២​៥​ ​អង្សា​រ​សេ​ ​និង​សីតុណ្ហភាពអតិបរមា​ ​មាន​ពី​៣​២​-​៣​៤​ ​អង្សា​រ​សេ​ ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ ​ក្នុង​ក​ម្រិ​ត​ពី​មធ្យម​ ​ទៅ​បង្គួរ​ ​ក្នុង​នោះ​គឺ​មាន​ផ្នែក​ខ្លះ​ ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ ​និង​លាយឡំ​ទៅ​ដោយ​ផ្គរ​ ​រន្ទះ​ ​និង​ខ្យល់​ក​ន្រ្តាក់​។​

​ដោយឡែក​នៅ​ថ្ងៃ​ទី​៦​-​៩​ ​ខែ​សីហា​ ​ដោយសារ​ឥ​ទ្ធិពល​ហ្ទឺ​ន​ ​បណ្ដាល​ខេត្ត​ ​និង​រាជធានី​ ​នៅ​វាលទំនាប​ ​ភាគ​ខាងត្បូង​ភ្លៀង​អាច​ធ្លាក់​នៅ​ក្នុង​ក​ម្រិ​ត​តិច​ទៅ​ប​ធ្យ​ម​។​ ​ចំពោះ​តំបន់​ខ្ពង់រាប​សីតុណ្ហភាព​អប្ប​រ​មា​ ​មាន​ពី​ ​២​២​-​២​៤​ ​អង្សា​រ​សេ​ ​ខណៈ​សីតុណ្ហភាពអតិបរមា​ ​មាន​ពី​៣​១​-​៣​៣​ ​អង្សា​រ​សេ​ ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ ​ក្នុង​ក​ម្រិ​ត​ពី​មធ្យម​ ​ទៅ​ច្រើន​ ​លាយឡំ​ទៅ​ដោយ​ផ្គ​រន្ទះ​ ​និង​ខ្យល់​កន្ត្រាក់​ផង​ដែរ​។​

​ក្រសួង​ ​បន្ថែម​ថា​ ​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​អប្ប​រ​មា​ ​មាន​ពី​ ​២​៣​-​២​៥​ ​អង្សា​រ​សេ​ ​សីតុណ្ហភាពអតិបរមា​មាន​ពី​ ​៣​១​-​៣​៣​ ​អង្សា​រ​សេ​ ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ ​ក្នុង​ក​ម្រិ​ត​ពី​មធ្យម​ទៅ​ច្រើន​ ​លាយឡំ​ទៅ​ដោយ​ផ្គរ​រន្ទះ​។​

​នៅ​ថ្ងៃ​ទី​៦​-​៩​ ​ខែ​សីហា​ ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​ ​ជាបន្តបន្ទាប់​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ផ្នែក​មួយ​ចំនួន​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះ​កុង​ ​និង​ខេត្ត​ព្រះ​សី​ហ​នុ ​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។​ ​នៅ​លើ​ផ្ទែ​សមុទ្រ​អាច​មាន​ភ្លៀង​ខ្យល់បក់​បោក​ខ្លាំង​ ​និង​រលក់​សមុទ្រ​ខ្ពស់​។​

​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​បាន​ក្រើន​រំឭក​ដល់​សាធារណជន​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ខាងលើ​ដែល​កើតមាន​ជាយថាហេតុ​៕