Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសចិនបាន រកឃើញវីរុសថ្មី ដែលអត្រាស្លាប់អាចខ្ពស់ជាង កូវីដ-១៩

Media LNN | Aug 13, 2022
ប្រទេសចិនបាន រកឃើញវីរុសថ្មី ដែលអត្រាស្លាប់អាចខ្ពស់ជាង កូវីដ-១៩
Clinic narith
តាមទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៅរសៀលថ្ងៃសៅរ៍នេះបានបង្ហោះថា ប្រទេសចិនរកឃេីញផ្ទុះជំងឺ​ឡានយ៉ា​ និងបានឆ្លងទៅអ្នកជំងឺចំនួន៣៥នាក់​ នៅខេត្តសានតុង​ និងខេត្តហឺណាន​ ។ ជំងឺឡានយ៉ា​នេះបង្កឡេីងដោយវីរុស​ឈ្មោះ​ ហេនីប៉ា​ (Henipavirus) ។ គេសង្ស័យថា ឆ្លងមកពីការប៉ះពាល់ជាមួយសត្វព្រៃជាពិសេសកណ្តុរ​ព្រៃ និងប្រភេទសត្វកកេរ​ ។​
រោគសញ្ញា៖:​ គ្រុនក្តៅ​, ក្អក,​ អស់កម្លាំង, មិនឃ្លានអាហារ,​ គ្រាប់ឈាមស​ និងប្លាកែតថយចុះ​ ។ មិនទាន់មានភស្តុតាងបង្ហាញថាអាចឆ្លងពីមនុស្សទៅមនុស្សនៅឡើយទេ​។
ភ្លាមៗនេះក៏មិនទាន់មានឱសថព្យាបាល​ និងវ៉ាក់សាំងការពារដែរ។​ តែអ្វីដែលក្រុមគ្រូពេទ្យ និងអ្នកវិទ្យាសាស្ត្រកំពុងបារម្ភនោះគឺ អត្រាស្លាប់ដែលបង្កឡេីងដោយជំងឺ​ ឡានយ៉ា​នេះអាចនឹងខ្ពស់ជាងជំងឺ​ កូវីដ​-១៩​ ។
ImageForNews_722184_16602669113828884