Alynana Media Cambodia
Icon Collap
clinic narit

​គ្រោះ​រាំងស្ងួត​នៅ​ប្រទេស​សូ​ម៉ាលី បានឆក់យកអាយុជីវិតកុមារអស់ជាច្រើននាក់

Admin Alynana | Oct 05, 2022
​គ្រោះ​រាំងស្ងួត​នៅ​ប្រទេស​សូ​ម៉ាលី បានឆក់យកអាយុជីវិតកុមារអស់ជាច្រើននាក់
Clinic narith

(​សូ​ម៉ាលី)​៖ គ្រោះ​ទុរ្ភិក្ស​អាច​ត្រូវ​បាន​ប្រកាស​នៅក្នុង​ប្រទេស​សូ​ម៉ាលី ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ដែល​នឹង​ប៉ះពាល់​ដល់​មនុស្ស​រាប់​សែន​នាក់​នៅក្នុង​តំបន់​ជួប​គ្រោះរាំងស្ងួត​ ដ៏​អាក្រក់​បំផុត​ចំនួន​ពីរ​របស់​ប្រទេស និង​នៅ​ក្នុង​ជំរំ​ជម្លៀស​ខ្លួន​។ ​

​ការប្រកាស​បែបនេះ​គឺ​កម្រ​កើតមាន ហើយ​ជា​សញ្ញា​នៃ​ផលវិបាក​ធ្ងន់ធ្ងរ​ដោយ​គ្រោះ​រាំងស្ងួត​ដ៏​អាក្រក់​បំផុត​ ក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​មកនេះ​នៅ​តំបន់​នៃ​ទ្វីប​អាហ្វ្រិក​។ ​យោង​តាម​ទិន្នន័យ​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា មនុស្ស​រាប់ពាន់​នាក់​បាន​ស្លាប់ រួម​ទាំង​កុមារ​ជិត ៩០០​នាក់​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ​ដោយសារតែ​កង្វះ​អាហា​រូបត្ថម្ភ។ អង្គការសហប្រជាជាតិ​និយាយ​ថា កុមារ​ស្ថិត​ក្នុង​ស្ថានភាព​កង្វះ​អាហារូបត្ថម្ភ​កន្លះ​លាន​នាក់​ប្រឈម​នឹង​ការ​ស្លាប់​។ គ្រោះ​រាំងស្ងួត​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​ចិញ្ចឹម​សត្វ និង​កសិករ​មានការ​ភ្ញាក់ផ្អើល​ខ្លាំងដោយសារ​រដូវភ្លៀង​ធ្លាក់​ពុំ​មាន​ភ្លៀង​ដែល​បាន​ចាប់ផ្តើម​តាំងពី ២​ឆ្នាំមុន​។
photo_2022-10-05_15-38-02

​មនុស្ស​ជាង​ ១​លាន​នាក់​បាន​ចាក​ចេញពី​លំនៅឋាន​របស់​ពួកគេ​ ដើម្បី​ស្វែងរក​វាលស្មៅ​បៃតង​។ ប៉ុន្តែ​អ្នក​ភៀសខ្លួន​ទាំងនេះ​កំពុង​ប្រឈម​ភាព​អត់ឃ្លាន​កាន់​តែ​ខ្លាំង​ឡើង ខណៈ​ស្ថានភាព​របស់​ពួក​គេ​កាន់តែ​ធ្ងន់ធ្ងរ​ដោយ​កង្វះ​ជំនួយ វត្តមាន​របស់​ក្រុម​ជ្រុលនិយម​អ៊ីស្លាម និង​ផល​ប៉ះពាល់​នៃ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​។ ​ប្រជាជន​និយាយ​ថា យើង​កំពុង​អំពាវ​នាវ​​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ជួយ​ផ្តល់​ទីជម្រក អាហារ​ និង​ទឹក​សម្រាប់​បរិភោគ​។ ស្ត្រី​ម្នាក់​និយាយ​ថា តម្លៃ​ប្រេងឆា និង​សម្ភារៈ​ផ្សេងៗ​បាន​ឡើង​ថ្លៃ​ទ្វេដង ធ្វើ​ឲ្យ​វា​កាន់តែ​ពិបាក​សម្រាប់​ប្រជាជន​ភៀសខ្លួន​ដើម្បី​ទទួល​បាន​អាហារ និង​ប័ណ្ណ​ដែល​ផ្តល់​ឲ្យ​ទីភ្នាក់ងារ​ផ្តល់ជំនួយ៕​