Alynana Media Cambodia
Icon Collap
clinic narit

រាជរដ្ឋាភិបាលកម្ពុជា រំពឹងទុកថា កំណើនសេដ្ឋកិច្ចកម្ពុជា​ នឹងសម្រេចបានក្នុងអត្រា ប្រមាណ ៦​% នៅឆ្នាំ២០២៣

Admin Alynana | Oct 18, 2022
រាជរដ្ឋាភិបាលកម្ពុជា រំពឹងទុកថា កំណើនសេដ្ឋកិច្ចកម្ពុជា​ នឹងសម្រេចបានក្នុងអត្រា ប្រមាណ ៦​% នៅឆ្នាំ២០២៣
Clinic narith

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា រំពឹងទុកថា កំណើនសេដ្ឋកិច្ចកម្ពុជា​ នឹងសម្រេចបានក្នុងអត្រា ប្រមាណ ៦​% នៅឆ្នាំ២០២៣ ខាងមុខ ខណៈឆ្នាំ២០២២នេះ រំពឹងថាសម្រេចបានក្នុងអត្រា​កំណើន​ប្រមាណ ៥% ជាមួយការដាក់ចេញ ​និងអនុវត្តនូវក្របខណ្ឌយុទ្ធសាស្រ្ត ​និងកម្មវិធីស្តារ និង​ជំរុញកំណើន​សេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​នៅក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ កាល​ពីរសៀលថ្ងៃទី១៧​ ខែតុលាកន្លងទៅ បានមានប្រសាសន៍ថា ​ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកប​ដោយចក្ខុវិស័យវែងឆ្ងាយ​ និងភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ​កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ​ប្រមាណ ៧% ក្នុងចន្លោះឆ្នាំ២០១០ ២០១៩។
310093561_140273272052629_8914733872878335386_n

ឯកឧត្តម បន្តទៀតថា ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះដល់ -៣,១% ក្នុងឆ្នាំ២០២០ ​ការដាក់ចេញ ​និងអនុវត្តនូវវិធានការរដ្ឋបាល ​និងសុខាភិបាលប្រកបដោយ​ភាព​ម៉ឺងម៉ាត់ និងប្រសិទ្ធភាពគួបផ្សំ​នឹងការអនុវត្តដោយ​ជោគជ័យ​នូវយុទ្ធនា​ការចាក់វ៉ាក់សាំង​ទូទាំង​ប្រទេស ​ដែលធ្វើឱ្យកម្ពុជាសម្រេចបានភាពស៊ាំសហគមន៍កម្រិតខ្ពស់ បានអនុញ្ញាតឱ្យកម្ពុជា​បើក​សកម្មភាពសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ​មុនប្រទេសជាច្រើននៅក្នុងតំបន់ ​និងលើសកលលោក ចាប់តាំងពីចុងឆ្នាំ ២០២១មក។
310930540_140273222052634_7012469291435811671_n

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ​បានគូសបញ្ជាក់ថា​ ការដាក់ចេញ ​និងអនុវត្តនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ​និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ ក្នុងការរស់នៅជាមួយកូវីដ-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​សម្រាប់ឆ្នាំ២០២១-២០២៣ ​បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា ​ងើបឡើងវិញក្នុអាត្រាប្រមាណ ៣% នៅឆ្នាំ២០២១ និង រំពឹងថាស​ម្រេចបាន ក្នុងអត្រាកំណើនប្រមាណជាង ៥,០% ក្នុងឆ្នាំ ២០២២ និងប្រមាណ ៦,០% ក្នុងឆ្នាំ ២០២៣ខាងមុខ ៕